

Copyright © 2004-2018+infinitas.
Article Photo for Denim Jeans Observer
www.denimjeansobserver.com
All brands, product names, corresponding products, supplementary materials, graphic or photographic images, licenses, registered trademarks, trademarks and service marks are the property of their respective owners.
ជប៉ុន៖ ស្ងាត់ៗតារាសម្តែងវ័យក្មេង សាន្ត កុសុមៈ បានហោះទៅកាន់ប្រទេសជប៉ុនដើម្បីចូលរួមក្នុងកម្មវិធី Tokyo Fashion Week ដើរបង្ហាញម៉ូតលើឆាកដែលមានវត្តមានតារាបង្ហាញម៉ូតជាច្រើនមកពីបណ្តាប្រទេសនានាចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ។

តារាសម្តែងវ័យក្មេងរូបស្រស់ សាន្ត កុសុមៈ បានបង្ហាញអារម្មណ៍រំភើបក្រោយឭពាក្យមួយម៉ាត់ថា នាងគឺជាជនជាតិខ្មែរដំបូងគេដែលមានវត្តមានលើឆាក Tokyo Fashion Week។ យ៉ាងណាមិញ រូបសម្រស់ ក៏ដូចជាកម្ពស់ខ្ពស់ស្រលះរបស់នាងកំពុងអង្រួនចិត្តអ្នកគាំទ្រជាច្រើនឱ្យអត់ទ្រាំមិនសរសើរមិនបានឡើយ។

សាន្ត កុសុមៈ បានឱ្យដឹងថា នាងមិនដែលប្រលូកក្នុងការដើរបង្ហាញម៉ូតឡើយ ហើយនេះជាលើកទីមួយរបស់នាងខណៈតារាបង្ហាញម៉ូតតាមបណ្តាប្រទេសឯទៀតសុទ្ធសឹងតែមានបទពិសោធន៍ក្នុងវិស័យមួយនេះជាច្រើនឆ្នាំមកហើយ។

គួរបញ្ជាក់ដែរថា បើទោះជានេះជាបទពិសោធន៍ដំបូងរបស់នាងក៏ពិតមែន ប៉ុន្តែ សាន្ត កុសុមៈ បានបង្ហាញសមត្ថភាពរបស់ខ្លួនបានយ៉ាងល្អរហូតទទួលបានសមិទ្ធផលគួរជាទីគាប់ចិត្ត៕
