×

ចម្ងល់អ្នកគាំទ្រត្រូវបានស្រាយ! Jes Jespipat ទទួលស្គាល់ថាពិតជាបានបែកគ្នាជាមួយ Vill Wammarot

ថៃ៖ ភាពស្ងប់ស្ងាត់លែងឃើញផុសរូបជាគ្នាទៀតបានធ្វើឱ្យអ្នកគាំទ្រសង្ស័យថាទំនាក់ទំនងស្នេហារបស់តារាសម្តែង Jes Jespipat និង Vill Wammarot កំពុងមានបញ្ហា ជាហេតុធ្វើឱ្យអ្នកគាំទ្រទន្ទឹងរង់ចាំចម្លើយយ៉ាងអន្ទះសារចេញពីមាត់សមីខ្លួន។

រហូតមកដល់ថ្ងៃទី៣០ ខែសីហា ម្សិលមិញនេះខណៈពេលដែល Jes បានចូលរួមក្នុងកម្មវិធី EVEANDBOY The Prestige of Beauty 2023 : The World Class Luxurious Brand and Fragrance នៅផ្សារទំនើប Siam Square One តារាប្រុសរូបនេះត្រូវបានអ្នកសារព័ត៌មានចោលរោមជីកសួរទំនាក់ទំនងស្នេហារវាងលោក និង Vill ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាម។

Jes បានឱ្យដឹងនៅក្នុងបទសម្ភាសន៍ថា “លោកពិតជាសូមទោសដែលធ្វើឱ្យអ្នកគាំទ្រខកចិត្តចំពោះទំនាក់ទំនងរយៈពេល ៤ឆ្នាំរបស់លោកជាមួយ Vill ប៉ុន្តែរឿងដែលបានកើតឡើងជាច្រើនកន្លងមកធ្វើឱ្យលោកពិតជាមិនអាចបន្តដំណើរទៅមុខទៀតបាននោះទេ។ Jes បានបន្ថែមថា រវាងយើងទាំង ២មិនមានអ្នកណាខុសអ្នកណាត្រូវឡើយ ប៉ុន្តែទាក់ទងទៅនឹងភាពខុសគ្នាដែលយើងទាំង ២មិនអាចរកចំណុចកណ្តាលឃើញ ហើយការរស់នៅបែបនេះគឺមានភាពហត់នឿយណាស់”។

ឆ្លៀតក្នុងឱកាសនេះដែរ Jes ក៏បានសូមទោសទៅកាន់តារាស្រី Prang Kannarun ផងដែរដែលធ្វើឱ្យនាងត្រូវរងពាក្យរិះគន់ថាជាជនទី៣ ជ្រៀតជ្រែកស្នេហ៍។ Jes បានបញ្ជាក់ថា ទំនាក់ទំនងរវាងលោក និង Prang ត្រឹមជាមិត្តរួមការងារប៉ុណ្ណោះមិនមានអ្វីលើសពីនេះឡើយ ហើយរូបភាពទាំងប៉ុន្មានដែលលោកបានផុសនៅលើបណ្តាញសង្គមគឺគ្រាន់តែជារូបភាពឃោសនារឿងថ្មីរបស់លោកដែលសម្តែងជាមួយ Prrang ប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង