×

គ្រាន់តែរ៉ូបជាន់គ្នានឹងតារាស្រីផ្សេងធ្លាប់ស្លៀក! អ្នករចនាម៉ូតផ្ទាល់ខ្លួនរបស់ Angelababy ត្រូវបានអ្នកគ្រប់គ្រងបណ្តេញពីការងារភ្លាម

ចិន៖ តារាសម្តែងវ័យ ៣៤ឆ្នាំ Angelababy ត្រូវបានមហាជនស្គាល់ថា ជាតារាស្រីមួយរូបដែលមានការតុបតែងខ្លួនស៊ីវិល័យតាំងពីក្បាលដល់ចុងជើង។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះតារាស្រីរូបនេះរងពាក្យខ្សឹបខ្សាវទៅលើឈុតរ៉ូបមួយដែលនាងបានស្លៀក Live Stream ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមអ៊ិនធឺណេតចាប់អារម្មណ៍ថា រ៉ូបដែលនៅលើខ្លួននាងធ្លាប់មានតារាស្រី ២រូបមកហើយបានស្លៀកដែលជាការច្នៃម៉ូតរបស់ Knock-off។

 

បន្ទាប់ពីបញ្ហាមួយនេះបានកើតឡើង អ្នកគ្រប់គ្រងរបស់តារាស្រី Angelababy បានធ្វើការសូមទោសមហាជននៃការធ្វេសប្រហែសមួយនេះដោយអចេតនា។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគ្រប់គ្រងនាងថែមទាំងបានបណ្តេញអ្នករចនាម៉ូតផ្ទាល់ខ្លួនរបស់ Angela មិនបង្អង់យូរ និងពេលនេះកំពុងស្វែងរកអ្នកថ្មីមកជំនួសការងារមួយនេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង