កម្សាន្ត៖ ទេពធីតាសង្ក្រាន្តប្រចាំឆ្នាំ ២០១៨ ដ៏ស្រស់សោភា សុគា គីមលាង ដែលត្រូវបានអ្នកគាំទ្រស្គាល់តាមរយៈឈ្មោះហៅក្រៅថា Kon Ant កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងជាមួយបេសកកម្មរាំរបាំអប្សរានៅលើភ្នំទឹកកកនាប្រទេស នូវែលសេឡង់ យ៉ាងល្វតល្វន់គួរឱ្យចង់គយគន់។
បើទោះជាអាកាសធាតុកំពុងចុះត្រជាក់ខ្លាំងយ៉ាងណាក៏ដោយក៏តារាស្រីដែលមានជំនាញផ្នែករបាំបុរាណចេញពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរូបនេះ បានបង្ហាញក្បាច់រាំដ៏រស់រវើក ជាមួយរូបសម្រស់ស្រស់ស្អាតប្រៀបដូចទេពអប្សរចុះពីសួគ៌ា ដែលកំពុងអង្រួនចិត្តអ្នកទស្សនាឱ្យលាន់មាត់សរសើរគ្រប់គ្នាតែម្តង។
តាមរយៈគណនីហ្វេសបុកឈ្មោះ Dara Lee បានឱ្យដឹងថា សមិទ្ធផលមួយនេះបានលេចជារូបរាងឡើងក្នុងរយៈពេលមិនដល់ ៣សប្តាហ៍ឡើយ និងជាលើកទី១ផងដែរដែលជាសមិទ្ធផលមួយដែលធ្វើឱ្យរូបគេចងចាំចំពោះស្នាដៃដំបូងដ៏អស្ចារ្យមួយនេះ៕