×

ខំត្រៀមខ្លួនរាក់ទាក់ជាមួយអ្នកគាំទ្រ ដឹងចេញអាយដល Jimin ចេញខុសច្រកធ្វើឱ្យអ្នកគាំទ្រចាំស្កក

កម្សាន្ត៖ កាលពីពេលថ្មីៗនេះ វីដេអូមួយដែលតារាប្រុសដ៏មានប្រជាប្រិយភាពកូរ៉េ Jimin បានចូលរួមក្នុងកម្មវិធីគ្រឿងអលង្ការល្បីមួយនៅសហរដ្ឋអាមេរិក កំពុងផ្ទុះការចាប់អារម្មណ៍បន្ទាប់ពីនៅពេលតារាប្រុសរូបនេះដើរចេញពីកន្លែងកម្មវិធី មិនឃើញមានអ្នកគាំទ្ររង់ចាំស្វាគមន៍ដូចរាល់ដង។

ទឹកមុខភ្ញាក់ផ្អើលរបស់ Jimin ពិតជាគួរឱ្យអស់សំណើចបន្តិចដែលធ្លាប់តែរាល់ពេលចប់កម្មវិធី និងធ្វើដំណើរឡើងរថយន្តដើម្បីត្រលប់ទៅសណ្ឋាគារវិញតែងមានអ្នកគាំទ្រចោមរោមទម្រាំបានចេញផុតខណៈអ្នកគាំទ្ររបស់ Jimin នៅអាមេរិកត្រូវបានដឹងថាមានចំនួនច្រើនលើសលប់។

គួរបញ្ជាក់ដែរថា កម្មវិធីនេះបានកន្លងទៅមួយរយៈហើយ ប៉ុន្តែកាលពីពេលថ្មីៗនេះ Jimin បានធ្វើការ Live ជជែកលេងជាមួយអ្នកគាំទ្រខ្លួន និងឆ្លៀតនោះនោះលោកក៏បានធ្វើការបកស្រាយ និងបង្ហាញអារម្មណ៍សោកស្តាយថា ពេលដែលលោកចប់ការងារ លោក និងក្រុមការងារបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍អ្នកគាំទ្ររបស់លោក ប៉ុន្តែចៃដន្យពេលនោះលោកបានច្រលំច្រកចេញជាហេតុធ្វើឱ្យលោកមិនបានជួបអ្នកគាំទ្រឡើយ តាមការពិតមានអ្នកគាំទ្រជាច្រើនរង់ចាំស្វាគមន៍លោកនៅខាងក្រៅ ហើយវាក៏ជាពេលវេលាមួយដែលធ្វើឱ្យលោកចងចាំបំផុតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង