×

Mai Davikah បញ្ចប់មន្ទិលអ្នករិះគន់ថានាងស្គមស្គាំងអាក្រក់មើល ដោយបញ្ជាក់ថាគ្រប់យ៉ាងដោយសារការងារប៉ុណ្ណោះ

ថៃ៖ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព Mai Davikah ត្រូវបានអ្នកគាំទ្រជាច្រើនបារម្ភពីសុខភាពរបស់នាងបន្ទាប់ពីតារាស្រីរូបនេះស្គមស្គាំងសល់តែស្បែកដណ្តប់ឆ្អឹង ខណៈមហាជនមួយចំនួននាំគ្នារិះគន់មិនសំចៃមាត់ទៅលើរូបរាងរបស់នាងថាប្រៀបដូចមនុស្សមានជំងឺ។

ធ្លាប់តែឃើញ Mai មានរូបរាងសមល្មម ប៉ុន្តែភ្លាមៗស្រាប់តែទម្ងន់របស់តារាស្រីដ៏មានប្រជាប្រិយភាពថៃរូបនេះបានស្រកបន្តិចម្តងៗរហូតចង្កេះតូចស្តើងដូចក្រដាសមួយផ្ទាំងអ៊ីចឹង។ ទោះជាយ៉ាងណា នៅថ្ងៃទី ០៣ ខែកញ្ញា ម្សិលមិញនេះដោយសារជិតដល់ថ្ងៃចាក់ផ្សាយរឿងថ្មីរបស់នាង និងចេតនាចង់ផ្សព្វផ្សាយរឿងថ្មីនោះទៅកាន់អ្នកគាំទ្រផងនោះ Mai ក៏បានចេញមកស្រាយចម្ងល់ដល់អ្នកគាំទ្រឱ្យអស់មន្ទិលថា ដោយសារសាច់រឿងតម្រូវឱ្យនាងស្គមបែបនេះ ប្រសិនមិនមែនជាការងារទេនោះនាងនឹងមិនធ្វើឱ្យខ្លួនឯងស្គមដល់ថ្នាក់នេះដែរ។

ជាមួយគ្នានេះដែរ Mai បានអរគុណទៅដល់អ្នកគាំទ្ររបស់នាងដែលមានការព្រួយបារម្ភចំពោះនាងអំលុងពេលនោះ ប៉ុន្តែនាងមិនមានបញ្ហាអ្វីឡើយ ចំពោះសុខភាពគឺមានភាពប្រសើរធម្មតា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង