កម្មវិធី “Anchor សំណើចតាមភូមិ” នឹងនាំអារម្មណ៍របស់បងប្អូនទស្សនិកជនឱ្យបំបាត់អស់នូវភាពនឿយហត់ជាមួយផ្ទាំងទស្សនីយភាពសប្បាយរីករាយក្នុងរយៈពេល១ម៉ោង ពីភូមិអង្គរមាស ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។
បន្ទាប់ពីធ្វើដំណើរទៅដល់ទីតាំង ក្រុមការងារ “Anchor សំណើចតាមភូមិ” បានបង្ហាញពីទិដ្ឋភាពទូទៅនៅក្នុងស្រុកអង្គស្នួល ព្រមទាំងបានចូលជួបលោក ស ម៉េង អភិបាលរងនៃគណៈអភិបាលស្រុក។
បន្ទាប់មក អ្នកស្រុកបានចូលរួមលេងល្បែងកម្សាន្ត ដែលមានឈ្មោះថា “បេះដូង២បំបែកឧបសគ្គរួមគ្នា” ដើម្បីដណ្ដើមរង្វាន់ជាច្រើនពីកម្មវិធី។ ទស្សនិកជន ក៏នឹងបានជួបជាមួយនឹងតារាកិត្តិយសរបស់យើង គឺកញ្ញា សុផាន់នី ដែលនឹងឡើងមកបកស្រាយបទចម្រៀងយ៉ាងពីរោះជូនបងប្អូនបានស្ដាប់កម្សាន្តផងដែរ។
កាន់តែពិសេសទៀតនោះ នៅក្នុងវគ្គចុងក្រោយ ក្រុមកំប្លែង នឹងបង្កឱ្យបរិយាកាសកាន់តែសប្បាយរីករាយជាមួយនឹងសាច់រឿងកំប្លែងដែលមានចំណងជើងថា “ដណ្ដឹងមិនបាន ចាប់” ដែលមានការសម្ដែងជូនពីកំពូលតារាកំប្លែងមាន ពូណុយ ពូណម ណុកណុក ស្រីកែវ និងលោកក្លក់ក្លក់ផងដែរ។
ភាពសប្បាយរីករាយទាំងនេះ នឹងបង្ហាញជូនពុកម៉ែបងប្អូននៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក CTN នាថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ចាប់ពីម៉ោង ៨ យប់តទៅ។
សូមអរគុណដល់ស្រាបៀរ Anchor ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។
ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារគ្រប់មុខ៕