ភ្នំពេញ៖ គ្រាន់តែដល់ថ្ងៃកំណើតគូស្នេហ៍ភ្លាម តារាស្រីសាច់សដូចបណ្តូលចេក ជីមមី ម៉េង បានផុសរូបភ្ជាប់ជាមួយប្រយោគផ្អែមល្ហែមធ្វើឱ្យអ្នកគាំទ្រសរសើរពីទំនាក់ទំនងស្នេហាគូស្នេហ៍មួយគូនេះជាខ្លាំងដែលស្រលាញ់គ្នាកាន់តែយូរកាន់តែផ្អែមល្ហែម។
ក្នុងប្រយោគដែល ជីមមី បានផុសនោះពោរពេញទៅដោយអត្ថន័យបែបនេះថា “រីករាយថ្ងៃកំណើតប្រុសស្អាត បងកើនអាយុ1ឆ្នាំទៀតហើយណា ហើយអូនក៏ស្រលាញ់បងលើសមុន1កម្រិតទៀតដែរ។
បងអើយ! អូនចង់អរគុណខ្លួនឯងណាស់ដែលភ្នែកមុតជ្រើសរើសតាមស្រលាញ់បង កុំអីអូនមិនស្គាល់អត្ថន័យជីវិតគូបែបនេះទេ ។ ជូនពរឱ្យបងមានស្នាមញញឹម និង ក្តីសុខរហូតណា។ អូនជូនពរខ្លួនឯងឱ្យមានបងនៅក្បែរអូនបែបនេះពេញ ១ជីវិតដែរ”។
គ្រាន់តែឃើញបែបនេះភ្លាម មិត្តប្រុសរបស់តារាស្រីរូបនេះមិនបង្អង់យូរដោយឆ្លើយតបទៅវិញបែបនេះថា “អីគេ! នៅក្បែរពេញ ១ជីវិត? ចុះថ្ងៃមុននិយាយគ្នាថាជួបគ្នា ២ ៣ជាតិឥលូវម៉េចក៏កាត់នៅត្រឹមតែ ១ជាតិចឹង? ចឹងជាតិក្រោយអូនប្រុងទៅជួបអាមួណា? សុំចម្លើយ កញ្ញា ជីមមីម៉េង”។
ប្រយោគបែបប្រចែប្រចណ្ឌរបស់មិត្តប្រុសតារាស្រីរូបនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនអស់សំណើចមិនស្ទើរឡើយ និងគ្រប់គ្នានាំគ្នាសរសើរពីទំនាក់ទំនងដែលអ្នកទាំង ២ស្រលាញ់គ្នាកាន់តែផ្អែមល្ហែមខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃបែបនេះ៕