កម្សាន្ត៖ “វិវាទស្នេហ៍” គឺជាផ្ទាំងទស្សនីយភាពថ្មីមួយទៀតហើយដែលប្រជុំទៅដោយតួអង្គជើងចាស់ប្រុសស្រីល្បីៗជាច្រើនរូបដែលសាច់រឿងបង្ហាញពីភាពឈឺចាប់របស់កូនប្រសាស្រីកំពុងបៀមទុក្ខសោកនឹងជំងឺផ្លូវចិត្ត តែបែរម្តាយក្មេកប្រើពាក្យបញ្ឈឺចិត្តរហូតធ្វើឱ្យនាងស្ទើរឆ្លួតចិត្តដ្បិតគ្មានអ្នកណាអាចជួយបាន។
ក្រលេកទៅមើលគ្រួសារផ្សេងទៀត កូនស្រីត្រូវម្តាយបង្ខំឱ្យរកវិធីបែបណាទាក់ទងមនុស្សប្រុសអ្នកមានដើម្បីជួយដោះបំណុលដែលខ្លួនបានជំពាក់គេជុំទិស ដោយមិនគិតពីអនាគតកូនស្រីក្នុងវ័យសិក្សា។ ចង់ដឹងថា សាច់រឿងក្នុងរឿង “វិវាទស្នេហ៍” វគ្គ២ នឹងធ្វើឱ្យទស្សនិកជនជក់ចិត្តដិតអារម្មណ៍ប៉ុណ្ណាកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាចាប់ពីថ្ងៃទី ១៣ ខែកញ្ញា វេលាម៉ោង ៦ល្ងាចឆាប់ៗនេះនៅ CTN តែមួយគត់៕