×

ទៅជួបបងប្អូននៅប៉ែកខាងសមុទ្រនិងទទួលនូវភាពសប្បាយរីករាយក្នុងកម្មវិធី “Anchorសំណើចតាមភូមិ”នៅថ្ងៃសៅរ៍សប្ដាហ៍នេះ

នៅក្នុងកម្មវិធី “Anchor សំណើចតាមភូមិ” នាថ្ងៃសៅរ៍សប្ដាហ៍នេះ ក្រុមការងាររបស់យើង នឹងផ្ដល់ជូននូវផ្ទាំងទស្សនីយភាពសប្បាយរីករាយពីភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រឡេកទៅមើលតារាកិត្តិយសរបស់យើង នៅសប្ដាហ៍នេះវិញ គឺសុទ្ធតែមានទេព្យកោសល្យទាំងសំឡេងនិងការសម្ដែង នៅក្នុងការបកស្រាយបទចម្រៀងជូនដល់បងប្អូនទស្សនិកជន។ តារាកិត្តិយស២ដួង នឹងត្រូវឡើងមកសម្ដែងជូនបងប្អូន រួមមាន លោក សួន សុវណ្ណចន្នី និង កញ្ញា អូន រដ្ឋា។

បន្ថែមលើបទចម្រៀងយ៉ាងពីរោះរបស់យើងហើយនោះ កម្មវិធី Anchor សំណើចតាមភូមិ ក៏នឹងមានការលេងល្បែងកម្សាន្តរបស់បងប្អូនអ្នកស្រុកព្រៃនប់ ដើម្បីស្វែងរកថាតើបេក្ខជនរូបណាដែលខ្លាំងពូកែជាងគេ និងអាចក្លាយជាម្ចាស់រង្វាន់ជាច្រើនពីកម្មវិធីរបស់យើង។

អ្វីដែលបងប្អូនមិនគួរភ្លេចនោះ គឺរង់ចាំទស្សនានូវភាពក្រមិចក្រមើមនិងប៉ិនប្រសប់របស់ក្រុមកំប្លែងរបស់យើង ដែលពួកគាត់នឹងសម្ដែងរឿងកំប្លែងខ្លីក្រោមចំណងជើងថា “មួយចានទឹកមួយចានគោក” ដែលដឹងតែសើចតាំងពីដើមដល់ចប់តែម្ដង។ ដូច្នេះកុំភ្លេចរង់ចាំទស្សនាកម្មវិធី “Anchor សំណើចតាមភូមិ” ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក CTN នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ចាប់ពីម៉ោង ៨ យប់តទៅ។

សូមអរគុណដល់ស្រាបៀរ Anchor ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។

ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារគ្រប់មុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង