×

ចូលរួមរំលែកទុក្ខ! ម្តាយរបស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទទួលមរណភាពហើយ

ភ្នំពេញ៖ តាមរយៈការចែករំលែកនៅលើគណនីហ្វេសបុក Ath Sokreth ដែលត្រូវបានមហាជនមួយចំនួនស្គាល់ថាជាបងប្អូនម្តាយតែមួយឪពុកទីទៃរបស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឱ្យដឹងថា ម្តាយរបស់លោកបានទទួលមរណភាពកាលពីម្សិលមិញហើយដោយរោគគាពាធរយៈពេលយូរឆ្នាំមកហើយ ពេលនេះសពត្រូវបានតម្កល់នៅវត្តទឹកថ្លាដើម្បីធ្វើបុណ្យតាមប្រពៃណី។

តាមរយៈការចែករំលែកនេះ មិនទាន់ឃើញមានប្រតិកម្មអ្វីពីបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅឡើយ ដោយលែក មរណទុក្ខមួយនេះត្រូវបានអ្នកនិយមលេងបណ្តាញសង្គមនាំគ្នាចូលរួមរំលែកទុក្ខដល់ Ath Sokreth និងភរិយាដែលជាអតីតតារាចម្រៀង អោក សុម៉ាលីតា ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង