×

ផ្អើលបណ្តាញសង្គមបន្ទាប់ពីស្ត្រីម្នាក់បង្ហាញវីដេអូ និងរូបភាពក្មេងស្រីសិស្សសាលាព្រួតវាយប្អូនស្រីខ្លួនរហូតដល់គ្នាលែងហ៊ានទៅរៀន

ភ្នំពេញ៖ យោងតាមគណនីហ្វេសបុកមួយឈ្មោះ Houy Chenn បានចែករំលែកវីដេអូភ្ជាប់ជាមួយរូបថតប៉ុន្មានសន្លឹក និងបានសរសេររៀបរាប់ថា “ពួកក្មេងទំនើងរៀនថ្នាក់ទី៧ នៅសាលាវិទ្យាល័យបាក់ទូក ប៉ុន្មាននាក់ក្នុងរូបថតនឹងបានព្រួតវាយប្អូនខ្ញុំ ៧-៨នាក់ ហើយថតវីដេអូ ថតរូបចឹងៗផុសរូបទៀត ហើយគំរាមគ្នា (តែចូលរៀនវាឃើញវាវាយ) រឿង ១ខែហើយគ្នាខ្លាចគ្នាអត់ហ៊ានប្រាប់អ្នកផ្ទះទេ រហូតដល់ថ្ងៃនេះម៉ាក់គាត់ឆែកទូរស័ព្ទបានឃើញគាត់ Save ទុកក្នុងទូរស័ព្ទ ដោយសារការគំរាមគាត់សុខចិត្ដអត់ចូលសាលាជិត ១ខែ រហូតដល់គ្រូ Call មកប្រាប់ម៉ាក់ប៉ាខ្ញុំ”។

គណនីខាងលើបានបន្ថែមទៀតថា “ហើយក្នុងវីដេអូនឹងពួកក្មេងទំនើងប៉ុន្មានអ្នកនឹងបានបបួលប្អូនខ្ញុំឱ្យឡើងទៅអគារស្ងាត់ដើម្បីព្រួតគ្នាវ៉ៃ ឥឡូវគ្នាមានសម្ពាធណាស់ ខ្លាចរហូតចង់កើតជំងឺបាក់ទឹកចិត្ដហើយ អត់ហ៊ានចូលរៀនទេបងប្អូនមើលរូបនឹងវីដេអូនឹងហើយជួយគិតមើលថាក្រុមក្មេងទំនើងនឹងសាហាវប៉ុណ្ណា ជួយគ្នា Share ឱ្យគ្រួសារគាត់បានឃើញផង (ប្អូនគេប្អូនយើង)”។

តាមការចែករំលែកនេះបានធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមនាំគ្នាបញ្ចេញអារម្មណ៍ឆេះឆួលដោយពួកគេបានបញ្ចេញមតិរិះគន់ហូហែរផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង