×
ព័ត៌មានថ្មី
  1. ជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារ និងមានមិត្តប្រុសល្អចង់បង្កើតគ្រួសារពេញលេញជាមួយគ្នា តែគួរឱ្យស្តាយ Selena មិនអាចមានផ្ទៃពោះ
  2. បេក្ខជនម្នាក់នេះបានសោកស្ដាយបំផុតសម្រាប់ការចាកចេញពីផ្ទះបាយ MasterChef Cambodia របស់បញ្ញា
  3. ទាំងសម្រស់ ទាំងថ្ពាល់ខួច ទាំងវ័យប្រហែលគ្នាធ្វើឱ្យបេក្ខជន MasterChef Cambodia រដូវកាលទី ៣ លីនដា និង Ruby Lin មើលទៅកាន់តែស្រដៀងគ្នា
  4. ចុងភៅពូកែ២រូបមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា ចូលរួមផ្ដល់ការប្រឹក្សាក្នុងការប្រកួត Offsite Challenge នៅក្រៅផ្ទះបាយ MasterChef Cambodia
  5. ធ្លាប់តែសម្តែងរឿងហូហែរ ពេលនេះអតីតតារាសម្តែងជើងចាស់ Chun Wong ត្រូវអង្គុយលើរទេះរុញ និងរស់នៅមណ្ឌលចាស់ជរាក្នុងវ័យ ៧៦ឆ្នាំ

រូបភាពជាច្រើនសន្លឹកក្នុងថ្ងៃពិសេសរបស់ Kimberley និង Mark Prin ពោរពេញដោយស្នាមញញឹមបង្កប់សុភមង្គលមួយទំហឹង

កម្សាន្ត៖ ថ្ងៃដែលអ្នកគាំទ្ររបស់ Kimberley និង Mark Prin ទន្ទឹងរង់ចាំចង់ឃើញអ្នកទាំង ២កាន់ដៃគ្នារៀបការបន្ទាប់ពីចំណាយពេល ១០ឆ្នាំក្នុងទំនាក់ទំនងមួយនេះរួច ទីបំផុតថ្ងៃពិសេសរបស់តារាប្រុសស្រីល្បីឈ្មោះទាំង ២នេះបានប្រារព្ធឡើងជាផ្លូវការកាលពីម្សិលមិញនៅប្រទេសអ៊ីតាលីដែលមានសិល្បករជិតដិតជាច្រើនរូបបានហោះទៅចូលរួមផងដែរ។

ថ្ងៃដែល Kimberley និង Mark មានស្នាមញញឹមពោរពេញដោយសុភមង្គលបំផុត បានធ្វើឱ្យអ្នកគាំទ្ររំភើបជំនួសចំពោះទំនាក់ទំនងដែលបានចាយពេលមករាប់ឆ្នាំ តែក្តីស្រលាញ់វិញកាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃរហូតឈានដល់ការសាងគ្រួសាររួមគ្នាជាផ្លូវការ។

រូបភាពជាច្រើនសន្លឹក ព្រមទាំងវីដេអូថ្ងៃមង្គលរបស់ Mark និង Kim បានបង្ហាញពីទំព័រជីវិតថ្មីពោរពេញដោយសុភមង្គលក្រោមទេសភាពដ៏ស្រស់ស្រាយដែលជាថ្ងៃគួរឱ្យចងចាំបំផុតក្នុងជីវិតរបស់ពួកគេទាំង ២។ គួរបញ្ជាក់ដែរថា កម្មវិធីដែលបានធ្វើឡើងនៅប្រទេសអ៊ីតាលីនេះគឺជាកន្លែងដែល Kim ប្រាថ្នាដែល Mark បានបំពេញក្តីស្រម៉ៃឱ្យនាង ហើយអ្នកទាំង ២នឹងធ្វើកម្មវិធីដ៏មួយទៀតក្នុងប្រទេសម្តងទៀតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង