×

Lisa បដិសេធជាលើកទី ២ចំពោះកិច្ចសន្យាជិត ៤០ លានដុល្លារពីផលិតកម្ម YG Entertainment

 

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ មានបែកធ្លាយពាក្យចចាមអារ៉ាមមួយថា Lisa ដែលជាសមាជិករបស់ក្រុម BLACKPINK បានច្រានចោលនូវការផ្តល់ជូនយ៉ាងច្រើនពីផលិតកម្ម YG Entertainment ដើម្បីបន្តនៅជាមួយផលិតកម្មខាងលើនេះ ។

គេហទំព័រ Koreaboo បានបង្ហោះសំណេររបស់ខ្លួន ដោយដកស្រង់ចេញពីភ្នាក់ងារសារព័ត៌មាន Star News ដែលបានចេញផ្សាយកាលពីថ្ងៃទី១៤ ខែកញ្ញា ជុំវិញរបាយការណ៍មួយស្តីពីការចរចាកុងត្រារបស់ Lisa នៃសមាជិកក្រុម BLACKPINK បច្ចុប្បន្នស្ថិតក្នុងកិច្ចសន្យាឆ្នាំចុងក្រោយរបស់ពួកគេ ជាមួយផលិតកម្ម YG Entertainment ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ បានបន្ថែមទៀតថា តារាស្រីរបស់ក្រុម BLACKPINK បានទទួលកិច្ចសន្យាជាច្រើនពីផលិតកម្មនានាជុំវិញពិភពលោក ដោយមានតម្លៃរាប់សិបលានដុល្លារឯណោះ ។ ដំណាលគ្នានេះ ក៏មានពាក្យចចាមអារ៉ាមមួយចំនួន បានអះអាងថា Lisa បានទទួលការផ្តល់ជូនពីបណ្តាផលិតកម្មនានានៅបរទេស ក្នុងនោះ ក៏រួមមានទាំងផលិតកម្មមកពីប្រទេសថៃទៀតផង ដែលមានតម្លៃរហូតដល់រាប់សិបលានដុល្លារ ។

តាមរយៈការដកស្រង់ប្រភពនៃពាក្យចចាមអារ៉ាម សារព័ត៌មានដដែលនេះ បានអះអាងបន្ថែមបន្តិចទៀតថា Lisa បានបដិសេធសំណើកុងត្រាចំនួនពីរដងជាមួយផលិតកម្ម YG Entertainment ទៀតផង ដោយនាងបានបដិសេធសំណើដំបូងរបស់ YG ម្តងរួចហើយ ហើយទើបតែបដិសេធសំណើនៃការផ្តល់ជូនជាលើកទីពីរពីខាងផលិតកម្ម ហើយបើសរុបជាទឹកប្រាក់វិញ មានតម្លៃរហូតដល់ ៥០.០ ពាន់លានវ៉ុននៃរូបិយបណ្ណរបស់ប្រទេសកូរ៉េខាងត្បូង ឬ ប្រហែលនឹង ៣៧.៧ លានដុល្លារអាមេរិក ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង