×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អត្តពលិកកម្ពុជា ឈ្នះមេដាយមាស និងសំរឹទ្ធ ២គ្រឿងក្នុងព្រឹត្តិការណ៍កាយសម្ព័ន្ធអាអេរ៉ូប៊ិកជើងឯកអាស៊ី

ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយមាស ១ គ្រឿង និងសំរឹទ្ធ ១ គ្រឿង ក្នុងការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ី លើកទី៨ ឆ្នាំ២០២៣ (Aerobic Gymnastics Asian Championship 2023) នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជាក់ឱ្យដឹងថា មេដាយមាស ដែលកម្ពុជាទទួលបាន គឺលើវិញ្ញាសាទ្រីយ៉ូ (វិញ្ញាសាសម្ដែងក្រុមនារី ៣នាក់) និងវិញ្ញាសាឯកត្តជននារី ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង។

ម្ចាស់មេដាយមាសរួមមាន កីឡាការិនី ស៊ីវ ចន្ថា, ណេម សុខហេង និង ឌឹម អ៊នធីតា កាលពីថ្ងៃទី១៧ ខែកញ្ញា។ ជាមួយគ្នានេះ ម្ចាស់មេដាយមាសសំរឹទ្ធ គឺកីឡាការិនី សួស ស្រីពៅ លើវិញ្ញាសាឯកត្តជននារី។

យោងតាមប្រសាសន៍របស់លោក ណយ ផាណា មុនចេញដំណើរទៅចូលរួមការប្រកួតនៅប្រទេសម៉ុងហ្គោលី កាលពីថ្ងៃទី១២ខែកញ្ញា ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីកម្ពុជា ទាំង១១នាក់ នឹងធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជានៅថ្ងៃទី១៨ ខែកញ្ញា។ កម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីចូលរួមប្រកួតលើវិញ្ញាសាឯកត្តជនបុរស នារី ទ្រីយូ និងប្រកួតជាក្រុម ក្នុងការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ី លើកទី៨ ឆ្នាំ២០២៣៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង