×

ត្រឡប់មកទទួលនូវភាពសប្បាយរីករាយក្នុងកម្មវិធី”Anchorសំណើចតាមភូមិ”ពីខេត្តកណ្ដាលនៅសប្ដាហ៍នេះ

នៅថ្ងៃសៅរ៍ខាងមុខនេះ កម្មវិធី “Anchor សំណើចតាមភូមិ” នឹងផ្ដល់ជូនទស្សនិកជនរបស់ CTN នូវផ្ទាំងទស្សនីយភាពថ្មីប្លែកពីភូមិអង្គរមាស ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ជាមួយនឹងការលេងល្បែងកម្សាន្ត ការប្រគំតន្ត្រី និងក្រុមកំប្លែងរបស់យើង។

ទស្សនិកជននឹងបានប្លែកអារម្មណ៍ជាមួយនឹងការលេងល្បែងកម្សាន្តដែលមានឈ្មោះថា “ប្រើមាត់ ដើម្បីក្ដីសុខបង” ដែលមានការអញ្ជើញចូលរួមប្រកួតប្រជែងគ្នាពីសំណាក់អ្នកភូមិ ដែលបេក្ខជនរបស់យើងនឹងត្រូវបានចាប់គូរ ដើម្បីសហការគ្នាធ្វើយ៉ាងណាដើម្បីដណ្ដើមយកជ័យជម្នះពីក្រុមម្ខាងទៀត។

ជួបជាមួយនឹងវត្តមានរបស់តារាកិត្តិយសរបស់យើងគឺលោក សុបិន ដែលនឹងមកបង្ហើរសំនៀងយ៉ាងពិរោះតាមរយៈបទចម្រៀងដែលមានចំណងជើងថា “ស្រឡាញ់ស្រី ១ម៉ែត្រ ៧៣”។ នៅវគ្គបន្ទាប់គឺជាវគ្គដែលពុកម៉ែបងប្អូនទន្ទឹង់រង់ចាំ ដែលក្រុមកំប្លែង “Anchor សំណើចតាមភូមិ” នឹងធ្វើឱ្យទស្សនិកជនផ្ទុះសំណើចជាមួយរឿងកំប្លែងខ្លី ក្រោមចំណងជើងថា “ត្រចៀកស ក្រសុខ”។

ផ្ទាំងទស្សនីយភាពសប្បាយរីករាយទាំងនេះ នឹងបង្ហាញជូនទស្សនិកជននៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក CTN នាថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ យប់តទៅ។

សូមអរគុណដល់ស្រាបៀរ Anchor ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។

ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារគ្រប់មុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង