×

ស្ងប់ស្ងាត់មិនបកស្រាយអ្វីទាំងអស់ ទីបំផុត Ariana Grande និងDalton Gomez ឡើងតុលាការបញ្ចប់ចំណងអាពាហ៍ពិពាហ៍ជាផ្លូវការ

អាមេរិក៖ Ariana Grande និង Dalton Gomez ត្រូវបានអ្នកគាំទ្រសង្ស័យពីចំណងអាពាហ៍ពិពាហ៍ប្រេះឆាបន្ទាប់ពីឃើញតារាចម្រៀងរាងតូចច្រឡឹង Ariana លែងពាក់ចិញ្ចៀនរៀបការទៀត ធ្វើឱ្យអ្នកគាំទ្រនាំគ្នាខ្សឹបខ្សាវ និងបង្ហាញភាពខុសប្រក្រតីរវាងតារាប្រុសស្រីទាំង ២នេះហូរហែ។

បើទោះជាមានពាក្យខ្សឹបខ្សាវផ្ទុះឡើងយ៉ាងណា ក៏ភាគីទាំង ២នេះមិនបានចេញមុខបញ្ជាក់ឱ្យគ្រប់គ្នាអស់ចម្ងល់ដែរ រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែកញ្ញា ម្សិលមិញនេះ Ariana Grande និង Dalton Gomez បានដាក់ពាក្យប្តឹងលែងលះគ្នានៅតុលាការក្រោមហេតុផលភាពខុសគ្នាមិនអាចផ្សះផ្សាបាន។

យោងតាមការចុះផ្សាយសារព័ត៌មានអាមេរិកបានឱ្យដឹងថា អ្នកទាំង ២បានចំណាយពេលវេលាដោះស្រាយរឿងទ្រព្យសម្បត្តិមុនពេលដាក់ពាក្យលែងលះទៅតុលាការ ដោយសារបញ្ហាទ្រព្យសម្បត្តិដោះស្រាយបានចប់សព្វគ្រប់ នោះអាចជំរុញឱ្យពាក្យប្តឹងលែងលះកាន់តែបញ្ចប់ទៅបានឆាប់រហ័ស។

បើទោះជាសម្រេចចិត្តបញ្ចប់ចំណងអាពាហ៍ពិពាហ៍ជាមួយគ្នាក៏ពិតមែន ប៉ុន្តែអ្នកទាំង ២នៅតែរក្សាការយកចិត្តទុកដាក់ចំពោះគ្នា និងគោរពគ្នាដូចដើម។ គួរបញ្ជាក់ដែរថា Dalton Gomez បានសុំ Ariana រៀបការកាលពីខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ រហូតខែឧសភា ឆ្នាំ ២០២១ អ្នកទាំង ២បានរៀបការជាមួយគ្នាស្ងាត់ៗមិនមានប្រារព្ធកម្មវិធីធំដុំឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង