ភ្នំពេញ៖ ធ្មេចបើកៗប្អូនប្រុសតារាពហុជំនាញ ខាត់ សុឃីម គឺលោក ខាត់ ចំរើន បានទទួលមរណភាពជិតមួយឆ្នាំហើយជាហេតុធ្វើឱ្យអ្នកនាង ខាត់ សុឃីម បានត្អូញត្អែរនឹករឮកដល់ប្អូនប្រុសរបស់ខ្លួនជាខ្លាំងថា “ចង់ច្រៀងអាយ៉ៃ តែអត់ដៃគូ ស្តាយដៃគូដ៏ល្អបំផុតរបស់ខ្ញុំ ប្អូនបានទៅឋានថ្មីហើយ នឹកគ្រប់ពេល”។
បើទោះជាពេលវេលាបានកន្លងទៅជិតមួយឆ្នាំហើយក៏ពិតមែន ប៉ុន្តែអនុស្សាវរីយ៍ល្អៗ និងសមត្ថភាពរបស់ ខាត់ ចំរើន នៅតែដក់ជាប់អារម្មណ៍គ្រប់គ្នាឱ្យនឹករឭកលោកជាខ្លាំង ជាពិសេសសម្តីកំប្លុកកំប្លែងមិនចេះរីងស្ងួតរបស់លោកបានធ្វើឱ្យអ្នកគាំទ្រស្តាយស្រណោះអតីតតារាប្រុសរូបនេះជាខ្លាំង។
គួរបញ្ជាក់ដែរថា លោក ខាត់ ចំរើន បានធ្លាក់ខ្លួនឈឺធ្ងន់កាលពីអំលុងខែសីហា ឆ្នាំ២០២២ កន្លងទៅរហូតដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២ លោកបានទទួលមរណភាពដោយសារជំងឺថ្លើម និងបេះដូងរីក៕