×

មហោស្រពភាពយន្តទីក្រុងតូក្យូ ជួយគម្រោងចំនួន១៥ឱ្យសម្រេចការផលិតភាពយន្តរបស់ខ្លួន

គម្រោងភាពយន្តចំនួន១៥ ត្រូវបានជ្រើសរើសដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍ TIFFCOM 2023 ដែលរៀបចំដោយក្រុមហ៊ុនទីផ្សារមាតិកានៃមហោស្រពភាពយន្តទីក្រុងតូក្យូ (TIFFCOM) នាទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៥ ដល់ ២៧ ខែតុលា ឆ្នាំ២០២៣។

គម្រោងភាពយន្តទាំង១៥ដែលមានថវិកា៦០% នៃថវិកាសរុបសម្រាប់ការផលិត និងមានធាតុផ្សំទាក់ទងនឹងអាស៊ី គឺស្ថិតក្នុងដំណាក់កាលនៃការរៃអង្គាសថវិកា ដើម្បីបញ្ចប់គម្រោងរបស់ខ្លួន។ ដើម្បីគាំទ្រដល់ការអភិវឌ្ឍគម្រោង TIFFCOM បានផ្តល់ឱកាសសម្រាប់គម្រោងភាពយន្តទាំងនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយទល់មួយជាមួយអ្នកជំនាញក្នុងឧស្សាហកម្ម Tokyo Gap-Finaning Market ។

ចាប់តាំងពីឆ្នាំ២០២០ដែលប្រារព្ធឡើងតាមអនឡាញក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ព្រឹត្តិការណ៍ឆ្នាំនេះ នឹងបើកឱ្យមានការចូលរួមដោយផ្ទាល់។

គម្រោងទាំង១៥ ផ្ដោតលើខ្សែភាពយន្តឯកសារ ដែលជាស្នាដៃរបស់អ្នកដឹកនាំអាស៊ីល្បីៗដែលត្រូវបានទទួលស្គាល់នៅលើពិភពលោក រួមទាំងលោក Ming Jin Woo ដែលធ្លាប់មានវត្តមាននៅមហោស្រពភាពយន្តទីក្រុងប៊ែកឡាំង និងវីនីស រួមជាមួយនឹងលោក Aditya Assarat ដែលភាពយន្តដំបូងរបស់គាត់បានទទួលពានរង្វាន់នៅមហោស្រពភាពយន្តអន្តរជាតិនៅទីក្រុង រ៉ូតធឺដាម និង ប៊ូសាន។

គម្រោងចំនួន៤ ក្នុងចំណោមគម្រោងទាំង១៥ ត្រូវបានផលិតនៅប្រទេសជប៉ុន ជាស្នាដៃរបស់អ្នកដឹកនាំ Yukihiko Tsutsumi, Kazuya Shiraishi, Daigo Matsui និង Junya Okabe ។

នេះជាគម្រោងទាំង១៥៖
១. TO BE ANNOUNCED (ជប៉ុន)
២. THE FOX KING (ម៉ាឡេស៊ី ឥណ្ឌូណេស៊ី)
៣. HOME A LOAN (កូរ៉េខាងត្បូង)
៤. KADE: LAND OF THE RISING SUN (កាណាដា)
៥. THE KILLER GOLDFISH (ជប៉ុន)
៦. LIVE ACTION FILM “GETTER ROBO” (ជប៉ុន)
៧. LYNX (កាហ្សាក់ស្ថាន)
៨. MEETS THE WORLD (ជប៉ុន)
៩. NAJWA (តួកគី អ៊ីរ៉ង់ រ៉ូម៉ានី ប៊ុលហ្គារី)
១០. SOLO (ឥណ្ឌា បារាំង តៃវ៉ាន់ ន័រវែស)
១១. THE THONGLOR KIDS (ថៃ សិង្ហបុរី)
១២. LITTLE AMELIE OR THE CHARACTER OF RAIN (បារាំង)
១៣. PAPA: GAME ON (ម៉ាឡេស៊ី)
១៤. SHRIEK (ក្រិក សហរដ្ឋអាមេរិក សិង្ហបុរី)
១៥. THE VIOLINIST (សិង្ហបុរី អេស្ប៉ាញ ម៉ាឡេស៊ី)។

គួររំឭកថា តាំងពីឆ្នាំ២០២០ គម្រោងភាពយន្តមួយចំនួនក្នុងចំណោម១២ ដែលផលិតនៅប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី ជាដើម បានទទួលជោគជ័យសម្រាប់ការផលិតភាពយន្តរបស់ខ្លួន ក្រោមការជួយជ្រោមជ្រែងពីមហោស្រពភាពយន្តទីក្រុងតូក្យូ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង