
តោះត្រៀមខ្លួនទទួលយកនូវភាពសប្បាយរីករាយពីកម្មវិធីប្រកួតធ្វើម្ហូបដ៏ជក់ចិត្ត និងថ្មីសន្លាងក្នុងប្រទេសកម្ពុជា “Chef Race By IZE” ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក CTN TV នាចុងសប្ដាហ៍នេះ។

ការប្រកួតប្រជែងដ៏អស្ចារ្យដែលមានការចូលរួមពីសិល្បករ សិល្បការិនីដែលមានទេពកោសល្យ និងមេចុងភៅដ៏ល្បីឈ្មោះចំនួន ៣ ក្រុម ធានាថានឹងទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនជាមិនខាន ជាមួយនឹងភាពប្លែកដែលមិនធ្លាប់មានពីមុនមក។
ចាក់ផ្សាយនៅរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ១១ ព្រឹកដល់ម៉ោង ១២ ថ្ងៃត្រង់ Chef Race By IZE នឹងផ្លាស់ប្ដូរទស្សនៈរបស់បងប្អូនទស្សនិកជនចំពោះកម្មវិធីប្រកួតធ្វើម្ហូប ដោយរួមបញ្ចូលគ្នានូវសិល្បៈ និងភាពច្នៃប្រឌិតក្នុងការធ្វើម្ហូប ព្រមទាំងសមត្ថភាពរបស់ក្រុមនីមួយៗក្នុងការរកវិធីសាស្រ្តយ៉ាងណាដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទិញ។

ធ្វើឡើងនៅទីតាំងផ្សារទំនើប ជីបម៉ុងមេហ្គាម៉ល២៧១ សិល្បករ សិល្បការិនី និងមេចុងភៅរបស់យើង ត្រូវបានផ្ដល់ពេលវេលាជាក់លាក់ជាមួយនឹងថវិកាដែលមានកំណត់ ដើម្បីឱ្យពួកគាត់ចូលផ្សារទិញគ្រឿងផ្សំបន្លែត្រីសាច់ សម្រាប់ការចម្អិនមុខម្ហូបដ៏មានឱជារសឆ្ងាញ់ពិសា។ បន្ទាប់មក ក្រុមទាំង៣នឹងតម្រង់ឆ្ពោះទៅកាន់ទីតាំងចម្អិនម្ហូប ដើម្បីបញ្ចេញសមត្ថភាព និងគំនិតច្នៃប្រឌិតរបស់ពួកគាត់លើការធ្វើម្ហូប។
នៅពេលដែលមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់របស់ពួកគាត់ធ្វើរួចរាល់ ក្រុមនីមួយៗក៏នឹងត្រូវរៀបចំមុខម្ហូបរបស់ពួកគេដើម្បីទាក់ភ្នែករបស់អតិថិជនឱ្យចូលទិញ ហើយក្រុមដែលលក់បានច្រើនជាងគេ នឹងក្លាយជាម្ចាស់ជ័យលាភីរបស់កម្មវិធី Chef Race By IZE។
ដូច្នេះ កុំភ្លេចរង់ចាំទស្សនាកម្មវិធី Chef Race by IZE នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក CTN TV រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ១១ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ ដើម្បីទស្សនាការប្រកួតដ៏ជក់ចិត្តនេះ៕

