កម្សាន្ត៖ “អាពាហ៍ពិពាហ៍បែកបាក់” គឺជាខ្សែភាពយន្តហ្វីលីពីនដែលកំពុងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនដោយសាច់រឿងបានឆ្លុះបញ្ចាំងពីជីវិតគ្រួសារមួយកំពុងរស់នៅពោរពេញដោយសុភមង្គលជាខ្លាំង បែរសុខៗត្រូវរង្គោះរង្គើដោយសារស្វាមីមានចិត្តមិននឹងនរក្រោយជំពាក់ចិត្តលើនារីវ័យក្មេងម្នាក់ជាកូនស្រីអ្នកជំនួញ។
ប្រពន្ធត្រូវរស់រងភាពឈឺចាប់ដ្បិតស្វាមីខ្លួនលួចផិតក្បត់ជាមួយស្រីកំណាន់រយៈពេល ២ឆ្នាំរហូតមានផ្ទៃពោះជាមួយគ្នាធ្វើឱ្យរឿងមួយនេះបន្តបញ្ហាឥតស្រាកស្រាន្ត។ ស្រីកំណាន់វ័យក្មេងដែលត្រូវបានឪពុកម្តាយចិញ្ចឹមមើលថែបានយ៉ាងល្អ និងបញ្ជូនឱ្យទៅសិក្សាសាលាល្អៗ ខ្ពង់ខ្ពស់ ត្រូវជាប់ឈ្មោះស្អុយអសោចថាជាស្រីកំណាន់បំបែកគ្រួសារគេ ខណៈឪពុកជាអ្នកជំនួញមានមុខមាត់ម្នាក់ក្នុងសង្គម។
ចង់ដឹងថា រឿងរ៉ាវបន្តទៀតនឹងដោះស្រាយបែបណា កុំភ្លេចរង់ចាំទស្សនារឿង “អាពាហ៍ពិពាហ៍បែកបាក់” ទាំងអស់គ្នារៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១១-១២ នៅ CTN តែមួយគត់៕