×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ផ្ទុះសំណើចជាមួយរឿង“កុំជឿបងគ្រូ” របស់ក្រុមកំប្លែងក្នុងកម្មវិធី Anchorសំណើចតាមភូមិ នៅសប្ដាហ៍នេះ

ក្រុមកំប្លែងរបស់កម្មវិធី “Anchor សំណើចតាមភូមិ” នឹងផ្ដល់នូវភាពសប្បាយរីករាយជូនដល់ពុកម៉ែបងប្អូនជាមួយនឹងរឿងកំប្លែងដែលមានចំណងជើងថា “កុំជឿបងគ្រូ” នាថ្ងៃសៅរ៍សប្ដាហ៍នេះ។

ឮថាសប្ដាហ៍នេះ ពូណុយ គឺជាបងគ្រូ ប៉ុន្តែមិនដឹងថាបងគ្រូពិតឬយ៉ាងណាទេ ទើបគេមិនជឿគាត់បែបនេះ។ ដូច្នេះ បើចង់ដឹងសាច់រឿងច្បាស់ មានតែរង់ចាំទស្សនាការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក CTN នាថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ យប់តទៅ។

កម្មវិធី Anchor សំណើចតាមភូមិ ក៏នឹងផ្ដល់នូវផ្ទាំងទស្សនីយភាពសប្បាយរីករាយ ដូចជាការលេងល្បែងកម្សាន្តដើម្បីឈ្នះរង្វាន់ដែលមានការចូលរួមពីបងប្អូនអ្នកស្រុកព្រៃនប់ ដែលល្បែងកម្សាន្តសប្ដាហ៍នេះមានឈ្មោះថា “ប្រើដៃឱ្យដល់គោលដៅ” ព្រមទាំងការបកស្រាយនូវបទចម្រៀងយ៉ាងពីរោះពីសំណាក់តារាកិត្តិយស គឺកញ្ញា អូន រដ្ឋា ក្រោមចំណងជើងថា “ខ្ញុំលួចស្រឡាញ់”។

ភាពសប្បាយរីករាយទាំងនេះ នឹងត្រូវបង្ហាញជូនទស្សនិកជនទស្សនាចេញពីភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអរគុណដល់ស្រាបៀរ Anchor ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។

ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារគ្រប់មុខ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង