×

អ្នកគាំទ្រនៅចិនផ្ទុះការរិះគន់អត្តចរិត Boscos Wong មួយទំហឹងបន្ទាប់ពីមិនរាក់ទាក់ដាក់អ្នកគាំទ្រដែលខំឈរចាំរាប់ម៉ោង

កម្សាន្ត៖ សន្ទុះប្រជាប្រិយភាពរបស់តារាប្រុសរូបសង្ហារវ័យ ៤២ឆ្នាំ Bosco Wong បានសាយភាយតាមបណ្តាប្រទេសនានាជាច្រើនដែលធ្វើឱ្យលោកមានអ្នកគាំទ្រស្រលាញ់ពេញចិត្តជាខ្លាំង។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះបែរជាធ្វើឱ្យអ្នកគាំទ្រជាច្រើនបញ្ចេញការមិនពេញចិត្ត និងអន់ចិត្តចំពោះឥរិយាបថរបស់លោកខណៈពេលដែលលោកបានចូលរួមក្នុងកម្មវិធីមួយនៅទឹកដីប្រទេសចិនដោយពួកគេបានរិះគន់ Bosco ថាមានឬកពារឆ្មើងឆ្មៃខុសពីអ្វីដែលបានរំពឹងទុក។

មតិជាច្រើនបានបញ្ចេញថា ពួកគេបានឈរចាំតារាប្រុសរូបនេះរាប់ម៉ោង ផ្ទុយទៅវិញនៅពេលដែលលោកចេញពីកម្មវិធីវិញបែរជាមិនរាក់ទាក់ដាក់អ្នកគាំទ្រដែលខំឈរចាំ និងប្រញាប់ប្រញាល់ដើរសំដៅឡើងរថយន្តធ្វើព្រងើយ។ មតិខ្លះបានឱ្យដឹងថា មានអ្នកគាំទ្រស្រីម្នាក់ខំប្រជ្រៀតហុចក្រដាស់ឱ្យ Bosco សុំហត្ថលេខា ប៉ុន្តែត្រូវបានអ្នកការពារតារាប្រុសរូបនេះច្រានចេញមិនឱ្យចូលជិតឡើយ រីឯ Bosco ឃើញស្ថានភាពបែបនោះក៏ដោយក៏លោកមិនមានប្រតិកម្មអ្វីទាំងអស់បែរជាប្រញាប់ឡើងរថយន្តធ្វើមិនដឹង។ 

ស្របពេលដែលគ្រប់គ្នារិះគន់ Bosco មិនសំចៃមាត់ ម្នាក់ៗបានសរសើរតារាប្រុស Ron NG ទៅវិញថា មានភាពរាក់ទាក់ និងចំណាយពេលចុះហត្ថលេខាជូនអ្នកគាំទ្រដែលខំឈររង់ចាំយូរ។ ទោះជាយ៉ាងណា ក៏មានមតិមួយចំនួនលើកឡើងថា Bosco ត្រូវធ្វើដំណើរ ៤ម៉ោងទៅហុងកុងវិញ ដូចនេះលោកមានការប្រញាប់វាជារឿងធម្មតាទេ រីឯ Ron NG វិញអាចនៅរាក់ទាក់ជាមួយអ្នកគាំទ្របានដោយសារស្ថានភាពលោកខុសពី Bosco ព្រោះពេលនោះអ្នកគាំទ្រឈរព័ទ្ធជុំជិតទើបលោកមិនអាចរំដោះខ្លួនបាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង