×

បែកផ្កាភ្លើងហើយ! នាយពែកមី ប៉ះជាមួយ ប៉ែន ចំរុង កក្រើកកម្មវិធីធ្វើម្ហូប Chef Race By IZE នៅថ្ងៃសៅរ៍សប្ដាហ៍នេះ

ភាពសប្បាយរីករាយនៃកម្មវិធីប្រកួតធ្វើម្ហូបដ៏ថ្មីសន្លាង និងមានតែមួយគត់ក្នុងប្រទេសកម្ពុជា “Chef Race By IZE” នឹងបន្តផ្ដល់ជូនទស្សនិកជននៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក CTN TV ម៉ោង ១១ព្រឹក ដល់ ១២ថ្ងៃត្រង់នាថ្ងៃសៅរ៍នេះ។

កាលពីសប្ដាហ៍មុន យើងបានរកឃើញក្រុម CAMBODIA របស់កញ្ញា ហ្វាហ្វា បានទទួលជ័យលាភីលេខ១ បន្ទាប់ពីក្រុមរបស់គាត់បានយកឈ្នះលើក្រុមពីរផ្សេងទៀតគឺក្រុម IZE និង EXPREZ ។ ហើយសប្ដាហ៍នេះ កម្មវិធី Chef Race By IZEក៏នឹងបន្តស្វែងរកជើងខ្លាំងក្នុងការចម្អិនម្ហូប ដើម្បីក្លាយជាម្ចាស់ជ័យលាភី នៅឯសួនច្បារប្រជាធិបតេយ្យ រាជធានីភ្នំពេញ។

ការប្រកួតប្រជែងដ៏ជក់ចិត្តនេះ មានការចូលរួមពីតារាកំប្លែងដ៏ល្បីប្រចាំប្រទេសកម្ពុជាគឺនាយ ពែកមី លោក ប៉ែន ចំរុង និងកញ្ញា Jessica Ka អមជាមួយវត្តមានរបស់ចុងភៅអាជីពដែលនឹងមកបង្ហាញពីស្នាដៃចម្អិនម្ហូប និងភាពប៉ិនប្រសប់ដើម្បីទាក់ទាញអតិថិជនរបស់ពួកគាត់។

នាយ ពែកមី នឹងត្រូវចាប់ដៃគូជាមួយ Chef សឿន គីមសាង ដែលតំណាងឱ្យក្រុម CAMBODIA ។ ចំណែកក្រុម IZE ដឹកនាំដោយ Chef អៀង អ៊ីម បានចាប់ដៃគូជាមួយកញ្ញា Jessica Ka ដើម្បីបង្ហាញពីភាពច្នៃប្រឌិតថ្មីរបស់ពួកគេក្នុងការធ្វើម្ហូប។ ក្រឡេងមកមួយក្រុមទៀត គឺលោក ប៉ែន ចំរុង នឹងសហការជាមួយនឹង Chef មិល វិចិត្រ នៅក្នុងក្រុម EXPREZ ។

ការប្រកួត Chef Race By IZE មិនត្រឹមតែបង្ហាញពីទេពកោសល្យធ្វើម្ហូបរបស់ចុងភៅអាជីពនិងតារាកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីនៃការប្រកួតប្រជែងប្រកបដោយភាពស្និទ្ធស្នាលរបស់ពួកគាត់ផងដែរ។ ទោះជាលទ្ធផលទៅជាយ៉ាងណា ក្រុមនីមួយៗបានបង្ហាញស្នាមញញឹមនិងពេញចិត្ត ត្បិតថវិកាប្រមូលបានទាំងប៉ុន្មាន នឹងត្រូវបរិច្ចាគសម្រាប់អំពើសប្បុរសធម៌ក្នុងសង្គម។

ដូច្នេះសូមកុំឱ្យភាពសប្បាយរីករាយទាំងនេះកន្លងផុតទៅ។ Chef Race by IZE ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក CTN TV តែមួយគត់ នៅរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ១១ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់៕



អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង