×

ភាពយន្តមិនអាចចាក់ផ្សាយបានដោយសាររឿងអាស្រូវគេចពន្ធ ពេលនេះ Zheng Shuang ត្រូវបានតុលាការសម្រេចឱ្យសងជំងឺចិត្តផលិតកម្ម

កម្សាន្ត៖ ធ្លាប់តែជាតារាសម្តែងដែលមានភាពលេចធ្លោខ្លាំងក្នុងវិស័យភាពយន្តចិន ប៉ុន្តែគ្រប់យ៉ាងត្រូវបានបញ្ចប់ក្រោយតារាស្រី Zheng Shuang ត្រូវបានអតីតមិត្តប្រុសបកអាក្រាតថានាងបានបោះបង់ចោលកូនតូចៗ ២នាក់នៅអាមេរិក និងបញ្ហាដែលនាងគេចពន្ធត្រូវទទួលរងការផាកពិន័យក្នុងទឹកប្រាក់ ៤០.៩១លានដុល្លារកាលពីឆ្នាំ ២០២១ កន្លងទៅ។

បន្ទាប់ពីរឿងអាស្រូវទាំងនេះបានផ្ទុះឡើងភ្លាម កេរ្តិ៍ឈ្មោះ និងការងារក្នុងសិល្បៈត្រូវបានធ្លាក់ចុះទាំងស្រុង ចំណែកឯភាពយន្តដែលនាងបានសម្តែងក៏ត្រូវបានផ្អាកចាក់ផ្សាយទាំងអស់ ជាហេតុធ្វើឱ្យផលិតកម្មដែលនាងបានសម្តែងនោះដាក់ពាក្យប្តឹងទាមទារសំណងដែលរឿងអាស្រូវរបស់នាងធ្វើឱ្យខាងផលិតកម្មខាតបង់ទាំងស្រុងដោយសារនាង។

ការប្តឹងផ្តល់នេះបានរង្គោះរង្គើដោយចាត់ចែងតាមផ្លូវច្បាប់កាលពីប៉ុន្មានខែមុន ប៉ុន្តែលទ្ធផលមិនទាន់ចេញជាផ្លែផ្កាអ្វីឡើយ។ ទោះជាយ៉ាងណា ការប្តឹងផ្តល់នេះមិនបានបញ្ចប់ឡើយ រហូតលើកនេះតុលាការបានសម្រេចឱ្យ Zheng Shuang សងជំងឺចិត្ត និងការខាតបង់ប្រាក់សរុប ៨.២១លានដុល្លារ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នអតីតតារាស្រីរូបនេះកំពុងរស់នៅសហរដ្ឋអាមេរិកជាមួយកូនៗដោយនាងបធ្លាប់បានផុសរូបរបស់ខ្លួនផងដែរ ប៉ុន្តែគ្រប់គ្នាសង្កេតឃើញថានាងសម្រស់របស់នាងមានការប្រែប្រួលជាខ្លាំងមិនដូចមុនឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង