×

ខ្លះៗអំពីពិធីបុណ្យសែនព្រះខែ

ចំណេះដឹង៖ ពិធីបុណ្យសែនព្រះខែគឺជាពិធីបុណ្យមួយសម្រាប់អបអររដូវប្រមូលផលពេញនិយមមួយដែលត្រូវបានប្រារព្ធឡើងដោយជនជាតិចិន តៃវ៉ាន់ និងប្រជាជនវៀតណាមក្នុងរយៈពេលជាង ៣ពាន់ឆ្នាំមុនព្រះចន្ទ ត្រូវបានចាត់ទុកជាទីសក្ការៈនៃរាជង្សថាង។ នៅក្នុងរាជវង្សចូវ ប្រទេសម៉ាឡេស៊ី សឹង្ហបុរី និងហ្វីលីពីន គេហៅពិធីបុណ្យនេះថា “ពិធីបុណ្យគោម” ឬ ពិធីបុណ្យសែននំព្រះខែ ដែលប្រារព្ធឡើងនៅថ្ងៃទី១៥ ក្នុងខែទី ៨របស់ចិន ត្រូវនឹងខែកញ្ញា ឬ តុលា នៃប្រក្រតិទិនសូរិយាគតិ។

តាមទម្លាប់ នៅថ្ងៃបុណ្យនេះ ញាតិមិត្ត និងមិត្តភក្តិមកជួបជុំគ្នាដើម្បីមើលព្រះខែពេញបូណ៌មី និងញ៉ាំនំលោកខែជុំគ្នា។ បន្ថែមពីនេះផងដែរ ក៏មានការអុជធូបដើម្បីគោរពដល់ទេវតា ក៏ដូចជាមានការបង្ហោះគោម និងរាំរបាំភ្លើងតោនាគជាដើម។ ទាក់ទងទៅនឹងរឿងព្រេងវិញបានតំណាងថា ដើមឡើយផែនដីមានព្រះអាទិត្យចំនួន ១០ បណ្តាលឱ្យមនុស្ស សត្វ និងរុក្ខជាតិជួបគ្រោះមហន្តរាយ ស្របពេលនោះក៏បានលេចមុខបុរសក្លាហាន និងមានទេពកោសល្យម្នាក់ឈ្មោះ Hou Yi មានជំនាញខាងបាញ់ព្រួញ និងមានប្រពន្ធដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ឆាងអឺ បានស័គ្រ្មចិត្តជួយបាញ់ទម្លាក់ព្រះអាទិត្យ ដោយរូបគេបានឡើងលើភ្នំខ្ពស់បំផុត និងលើកព្រួញបាញ់ទម្លាក់ព្រះអាទិត្យ ៩ចោលទុកតែ ១ប៉ុណ្ណោះដើម្បីបំភ្លឺផែនដី។

ចាប់តាំងពីពេលនោះមក Hou Yi បានក្លាយជាវីរៈបុរសរហូតទទួលបានរង្វាន់ពីព្រះរាជាដែលជាទឹកមន្តពិសេសមួយផឹកហើយអាចហោះទៅឋានទេវតាបាន និងមានជីវិតអមតៈទៀតផង។ គ្រាន់តែរបស់ពិសេសនោះបានដល់ដៃ សិស្សរបស់ Hou Yi មានគំនិតអាក្រក់ចង់លួចយកទឹកនោះ ខណៈពេលដែល Hou Yi ចេញទៅបរបាញ់សត្វក្នុងព្រៃ សិស្សរូបនោះបានចូលក្នុងផ្ទះ Hou Yi ដើម្បីលួចទឹកនោះយកទៅផឹក ប៉ុន្តែត្រូវបាន ឆាងអឺ ដើម្បីប្រទាញប្រទុងគ្នា ចុងក្រោយ ឆាងអឺ បានសម្រេចចិត្តផឹកទឹកពិសេសនោះដើម្បីការពារពីសិស្សតិរច្ឆាននោះ។

បន្ទាប់ពីពេលនោះមក ឆាងអឺ និង Hou Yi បានព្រាត់គ្នាជារៀងរហូតដោយ ចាប់ពីពេលនោះមក
Hou Yi បានត្រឹមអង្គុយសម្លឹងមើលព្រះចន្ទពេញបូណ៌មីយ៉ាងកោ រីឯប្រជាជនចិនដែលបានដឹងគុណ Hou Yi នាំគ្នាចាប់ផ្តើមប្រារព្ធពិធីបុណ្យសែនព្រះខែនេះចាប់ពីពេលនោះមក និងមានទម្លាប់ប្រារព្ធពិធីបុណ្យនេះមកទល់ពេលបច្ចុប្បន្ន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង