
ជួបជាមួយវត្តមានរបស់បងប្អូននៅស្រុកព្រៃនប់ ដែលពួកគាត់នឹងចូលរួមលេងល្បែងកម្សាន្តជាមួយនឹងកម្មវិធី “Anchor សំណើចតាមភូមិ” ដើម្បីដណ្ដើមយករង្វាន់ជាច្រើន។

នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ពុកម៉ែបងប្អូននឹងបានទស្សនាការលេងល្បែងកម្សាន្តដែលមានឈ្មោះថា “ទ្រម្ចាស់ស្នេហ៍ឱ្យដល់ដង្ហើមចុងក្រោយ” ដ៏ថ្មីប្លែកសម្រាប់ផ្ទាំងទស្សនីយភាពសប្បាយរីករាយដែលផ្ដល់ជូនពីកម្មវិធី “Anchor សំណើចតាមភូមិ”។
បន្ថែមពីនេះ ទស្សនិកជនក៏នឹងបានជួបជាមួយនឹងតារាកិត្តិយសដែលនឹងឡើងមកបកស្រាយបទចម្រៀងយ៉ាងពីរោះដើម្បីបំពេអារម្មណ៍របស់ពុកម៉ែបងប្អូន គឺលោក សួន វណ្ណចន្នី ព្រមទាំងវត្តមានរបស់ក្រុមកំប្លែងដែលផ្ដល់ជូននូវការផ្ទុះសំណើចនៅចុងកម្មវិធីរបស់យើងតាមរយៈសាច់រឿងកំប្លែងខ្លីក្រោមចំណងជើងថា “ទៅយកឃ្មុំ”។
ទិដ្ឋភាពសប្បាយរីករាយទាំងនេះ នឹងត្រូវបង្ហាញចេញពីភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សូមរង់ចាំទស្សនាកម្មវិធី “Anchor សំណើចតាមភូមិ” នៅថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក CTN តែមួយគត់។
សូមអរគុណដល់ស្រាបៀរ Anchor ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។
ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារគ្រប់មុខ៕
