×

ប្រពៃណាស់! វត្តទួលវេរចង្ហាន់លើសតម្រូវការចែកជូនក្រុមគ្រួសារអ្នកជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាដើម្បីជួយកាត់បន្ថយថ្លៃហូបចុក

ភ្នំពេញ៖ វត្តទួលកំពុងក្លាយជាទីអារ៉ាមគំរូមួយបន្ទាប់ពីផេកហ្វេសបុកឈ្មោះ Angkor Wat Shows បានចែករំលែកឱ្យដឹងថា «គំរូល្អ! ជារៀងរាល់ឆ្នាំនៅពេលរដូវបុណ្យភ្ជុំបិណ្ឌ វត្តទួលសន្តិវ័ន្ត ហៅវត្តទួល អស់លោក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ តែងតែវេចង្ហាន់ដែលពុទ្ធបរិស័ទបានប្រគេន និងលើសតម្រូវការទៅចែកជូនក្រុមគ្រួសារញាតិមិត្តរបស់អ្នកជម្ងឺដែលសម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផា សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ ដើម្បីជួយកាត់បន្ថយការចំណាយរបស់ពួកគាត់ទៅលើអាហារហូបចុក។

ការចែករំលែកនេះ កំពុងធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមស្ងើចសរសើរជាខ្លាំង ខណៈពេលបុណ្យទានម្តងៗ ជាពិសេសរដូវកាលបុណ្យភ្ជុំនេះតែម្តង ពុទ្ធបរិស័ទបាននាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃតាមប្រពៃណីពីបុរាណជាហេតុធ្វើឱ្យតាមបណ្តាវត្តអារ៉ាមភាគច្រើនមានចង្ហាន់ហូរហៀរផងដែរ៕




អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង