

កម្សាន្ត៖ រយៈពេល ៣យប់នៃការសម្តែងរបស់ Lisa Blackpink នៅ Crazy Horse strip club បានធ្វើឱ្យកក្រើកជាខ្លាំងដែលបានធ្វើឱ្យមនុស្សម្នានាំគ្នាសម្រុកទៅកាន់ទីនោះដើម្បីទស្សនាការសម្តែងរបស់តារាស្រីដែលកំពុងឆក់បានប្រជាប្រិយភាពខ្លាំងក្នុងស្រទាប់យុវវ័យពាសពេញពិភពលោក។

ក្នុងនោះក៏មានវត្តមានតារាសម្តែងស្រីល្បីឈ្មោះចិន Angelababy ដែលតារារូបនេះត្រូវបានដឹងថាជាអ្នកគាំទ្រពេញទំហឹងរបស់ Lisa។ ជាមួយគ្នានេះដែរ កន្លងមក Angela ក៏ធ្លាប់បានចូលរួមកម្មវិធីរបស់ Lisa ដែរដោយរងពាក្យរិះគន់មិនសំចៃមាត់ដោយសារច្បាប់ក្នុងប្រទេសមួយនេះមិនអនុញ្ញាតឱ្យសិល្បករពួកគេនាំគ្នាចូលរួម ឬ ផ្សព្វផ្សាយក្នុងកម្មវិធីណាមួយ និងអំពើដែលពាក់ព័ន្ធរឿងទុច្ចរិតណាមួយឡើយ។

ក្រៅពី Angelbaby ហើយ តារាសម្តែងស្រី Jenny Zhang ក៏បានចូលរួមក្នុងកម្មវិធីសម្តែងរបស់ Lisa ដូចគ្នា ដោយក្នុងនោះផេកផ្លូវការរបស់ CrazyHorseparis បានផុសរូបតារាស្រីក្នុងនេះអរគុណនាងដែលបានចូលរួម។ គ្រប់គ្នាកំពុងទទូចឱ្យមានការពិន័យពួកគេ ខណៈបណ្តាផលិតផលមួយចំនួនកំពុងសិក្សាឡើងវិញពីកិច្ចសន្យាការងារជាមួយ Angelababy ផងដែរ៕
