×

មិត្តភាពកម្រ! ក្រៅពីលះបង់ក្រ លៀនមួយចំហៀងហើយ Francia Raisa តែងគាំទ្រ Selena គ្រប់ស្ថានភាព

អាមេរិក៖ Selena Gomez បានធ្វើឱ្យគ្រប់គ្នាក្រលេកទៅចាប់អារម្មណ៍គ្រប់គ្នាជាមួយនឹងឈុតរ៉ូបពណ៌ប្រាក់ចែងចាំងក្នុងកម្មវិធី Rare Impact Fund ដែលជាកម្មវិធីមូលនិធីសប្បុរសធម៌ជួយដល់សុខភាពផ្លូវចិត្តក្មេងជំទង់របស់ Selena ផ្ទាល់តែម្តង។

ជារួម ប្រជាប្រិយភាពរបស់ Selena អាចឆក់បានចំណាប់អារម្មណ៍ដោយងាយ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺ មិត្តជិតស្និទ្ធិរបស់ Selena ដែលបានបរិច្ចាគក្រលៀនម្ខាងឱ្យនាងកាលពីឆ្នាំ ២០១៧ កន្លងទៅគឺជាតារាសម្តែងស្រី Francia Raisa ក៏បានទៅគាំទ្រ Selena ដល់កន្លែងទៀតផង។

កន្លងមកធ្លាប់លេចឭពាក្យចចាមអារ៉ាមខ្ទរខ្ទារមកថា មិត្តភាពរវាងតារាស្រីទាំង ២នេះបានប្រេះឆាដោយផ្ទុះពាក្យចចាមអារ៉ាមថា Francia Raisa ខឹងនឹង Selena ផឹកស្រាមិនឈប់ មិនមើលថែសុខភាពខ្លួនឯងក្រោយវះកាត់ប្តូរក្រលៀនមិនបានប៉ុន្មាន ហើយបើទោះជាហាមនាងយ៉ាងណាក៏នាងមិនស្តាប់ដែរទើបធ្វើឱ្យ Francia Raisa ដែលខំលះបង់ក្រលៀនមួយចំហៀងឱ្យនាងអន់ចិត្តជាខ្លាំង។

យ៉ាងណាមិញ អំលុងខែកក្កដា ឆ្នាំ២០២២ Selena និង Francia Raisa បានបង្ហាញភាពស្និទ្ធិស្នាលនឹងគ្នាក្នុងវីដេអូមួយ និងក្នុងបទសម្ភាសន៍ក្នុងខែសីហា ឆ្នាំដដែល Francia Raisa បានច្រានចោលពាក្យចចាអារ៉ាមថា Selena បង្ខំនាងឱ្យបរិច្ចាគក្រលៀន និងបដិសេដពាក្យខ្សឹបខ្សាវថា អ្នកទាំង២ បានបែកបាក់មិត្តភាពជាមួយគ្នាផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង