×

តឹងរ៉ឹងទៅលើការហូបចុកបែបនេះសោះទើប ហ្វាង ពីងពីង មិនខ្ចីចាស់ទៅណា

ចិន៖ វ័យ ៤២ឆ្នាំហើយក៏ពិតមែន ប៉ុន្តែតារាសម្តែងស្រីដែលទើបងើបពីបំណុលគេចពន្ធរាប់សិបលានដុល្លារ កំពុងចាប់ផ្តើមរះចែងចាំងលើវិថីសិល្បៈឡើងវិញបន្ទាប់ពីដួលអស់រយៈពេលប៉ុន្មានឆ្នាំ។ ទោះរងសម្ពាធខ្លាំងប៉ុណ្ណាក៏តារាស្រីរូបនេះមិនចុះចាញ់នឹងព្រហ្មលិខិតដែរ ផ្ទុយពីសំងំពិបាកចិត្តតែ ហ្វាង ពីងពីង បែរខំប្រឹងលក់អនឡាញប្រមូលប្រាក់ដោះបំណុលរហូតពេលនេះគ្រប់យ៉ាងប្រែប្រសើរឡើងវិញដូចដើមផងដែរ។

មិនថាស្ថិតក្នុងស្ថានភាពណាក៏ ហ្វាង ពីងពីង នៅតែរក្សារូបរាង និងរូបសម្រស់ទាក់ភ្នែកជាខ្លាំងបើទោះជាវ័យកាន់តែជ្រេក៏ដោយ។ ទាក់ទងនឹងរូបសម្រស់ក្មេងជាងវ័យរបស់តារាស្រីវ័យ ៤២ឆ្នាំរូបនេះដោយសារនាងមានការតឹងតែងចំពោះរបបអាហារ ២មុខខ្លាំងក្នុងនោះមាន ភេសជ្ជៈពោរពេញដោយជាតិផ្អែម និងអាហារដែលផ្ទុកទៅដោយម្សៅ។

ភេសជ្ជៈមានជាតិផ្អែមជាសត្រូវរបស់តារាស្រីរូបនេះ ព្រោះអាហារ ឬ ភេសជ្ជៈមានជាតិស្ករអាចបំផ្លាញខូឡាជិនក្នុងខ្លួនបានយ៉ាងងាយជាហេតុធ្វើឱ្យស្បែកឆាប់ជ្រួញ។ សម្រាប់អាហារវិញ ប្រសិននាងចង់ញ៉ាំអាហារណាផ្ទុកទៅដោយជាតិម្សៅ គឺនាងជ្រើសរើសញ៉ាំបាយអង្ករសម្រូប ដំឡូង ឬ ពោតជំនួសបាយសជាដើម។

ចំណុចទាំង ២ចំណុចនេះ ហ្វាង ពីងពីង អនុវត្តបានយ៉ាងខ្ជាប់ខ្ជួនជាហេតុធ្វើឱ្យសម្រស់តារាស្រីរូបនេះនៅតែក្មេងជាងវ័យ និងសាច់សភ្លឺ រីឯរូបរាងក៏គ្រប់គ្រងបានល្អផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង