×

ចំនួននៃការស្វែងរកឈ្មោះ Bosco Wong និងភរិយាលាក់មុខកំពុងហក់ឡើងខ្លាំងបន្ទាប់ពីផ្ទុះរឿងតារាប្រុសរូបនេះមានប្រពន្ធកូនហើយ

ហុងកុង៖ Bosco Wong បានក្លាយជាតារាសម្តែងប្រុសល្បីឈ្មោះម្នាក់ដែលមិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីក្នុងសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានការកោតសរសើរលើរូបសម្រស់ស្រស់សង្ហាក្នុងវ័យ ៤២ឆ្នាំ និងជាពិសេសអ្នកគាំទ្របានដាក់រហ័សនាមឱ្យលោកថាជាតារាប្រុសដែលមានរសនិយមខ្ពស់ខ្លាំង មិនងាយមានមនុស្សស្រីណាអាចគ្រងបេះដូងលោកបានឡើយ ដែលជាហេតុធ្វើឱ្យតារាប្រុសរូបនេះនៅលីវដល់សព្វថ្ងៃ។

យ៉ាងណាមិញ ថ្មីៗនេះស្រាប់តែសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថាការពិត Bosco Wong មានប្រពន្ធ និងកូនហើយដែលប្រពន្ធមិនចេញមុខរបស់លោកគឺជាតារាសម្តែងស្រី Wan Zilin មានវ័យក្មេងជាងលោកជិត ២០ឆ្នាំ។ បន្ទាប់ពីផ្ទុះព័ត៌មាននេះមកឈ្មោះ Bosco Wong និង Wan Zilin បានឡើងដល់ចំណាត់ថ្នាក់លេខដែលអ្នកនិយមលេងបណ្តាញសង្គម Weibo នាំគ្នាស្វែងរក និងគ្រប់គ្នាកំពុងរង់ចាំការបញ្ជាក់ច្បាស់លាស់ដ្បិត Bosco តែងប្រកាសថាមិនចង់សាងគ្រួសារ បែរស្ងាត់ៗក៏លេចឮដំណឹងបែបនេះទៅវិញ ទើបធ្វើឱ្យអ្នកគាំទ្រលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ទោះជាពាក្យចចាមអារ៉ាមកំពុងផ្ទុះខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែមកទល់ពេលនេះទាំងភាគី Bosco ទាំង Zilin មិនទាន់ចេញមកបញ្ជាក់ការពិតនៅឡើយថាយ៉ាងណាឱ្យពិតប្រាកដ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង