
ក្រុមហ៊ុន CBS ដែលជាផ្នែកមួយរបស់ រ៉ូយ៉ាល់ គ្រុប មានមោទកភាពក្នុងការប្រកាសជាផ្លូវការនូវកម្មវិធីដ៏ថ្មីសន្លាងរបស់ខ្លួនឈ្មោះថា “Bond For More Cambodia night” ដែលមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨ ដល់ ៩ យប់ ចាប់ពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៣តទៅ។
Bond For More Cambodia night គឺជាកម្មវិធីតន្ត្រីដ៏ពិសេសមួយ ដែលមានការអញ្ជើញចូលរួមពីតារាកិត្តិយសល្បីៗ នៅក្នុងប្រទេសកម្ពុជា ដើម្បីសម្តែងក្នុងស្ទីលបែបអាខូស្ទិក។ កម្មវិធីនេះ នឹងបង្ហាញពីទេពកោសល្យរបស់តារាកិត្តិយស តាមរយៈការបកស្រាយបទចម្រៀងដ៏ពេញនិយមប្រកបដោយភាពស្និទ្ធស្នាល និងផ្ដល់អារម្មណ៍លន្លង់លន្លោចដែលផុសចេញពីសំឡេងដ៏ពីរោះរបស់តារាកិត្តិយសរបស់យើង។

អ្វីដែលធ្វើឱ្យកម្មវិធី Bond For More Cambodia night ខុសប្លែកពីកម្មវិធីផ្សេងទៀត គឺវាមិនត្រឹមតែផ្ដោតលើការសម្តែងស្ទីលអាខូស្ទិកប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីនេះថែមទាំងមានការជជែកពីនេះពីនោះ ដែលលាតត្រដាងនូវអាថ៌កំបាំងរបស់តារាកិត្តិយសដែលយើងមិននឹកស្មានដល់ថែមទៀតផង។ ទឹកដមសំនៀងដ៏ពីរោះ អមដោយការលេងឧបករណ៍តន្ត្រីផ្ទាល់ៗ បន្ថែមជាមួយរឿងរ៉ាវដែលអ្នកមិនធ្លាប់ដឹងពីតារាកិត្តិយសបែបនេះ គឺមានតែមួយគត់នៅក្នុងកម្មវិធី Bond For More Cambodia night ។
បរិយាកាសដ៏គួរឱ្យរំភើបនិងសប្បាយរីករាយនេះ នឹងមិនអាចទៅរួចឡើយប្រសិនបើគ្មានការក្លែមជាមួយពាក្យពេចន៍កំប្លុកកំប្លែងរបស់ពិធីករ ពិធីការិនីពូកែវោហាសព្ទទាំង៣រូបរបស់យើង ពោលគឺ លោក យ៉ារ៉ូ ពូណម រួមទាំង កញ្ញា សុភ័ក្រ កុសុមៈ ផងដែរ។
នៅក្នុងសប្ដាហ៍ដំបូងនេះ ពួកយើងនឹងមានការចូលរួមពីតារាកិត្តិយសដែលបងប្អូនគោរពស្រឡាញ់បំផុតចំនួនពីររូបគឺលោក ហ្សូណូ និងលោក វង្ស តារារតនា។ វានឹងក្លាយជាព្រឹត្តិការណ៍ដ៏ពិសេសដែលទស្សនិកជន ពិសេសមិត្តៗយុវវ័យមិនគួរមើលរំលងឡើយ!
សូមរង់ចាំទស្សនាកម្មវិធី “Bond For More Cambodia night” នៅលើកញ្ចក់ទូរទស្សន៍ MyTV និងហ្វេសប៊ុកផេក “Bond For More Cambodia night” នាថ្ងៃសុក្រ ទី១៣ ខែតុលា ចាប់ពីម៉ោង ៨យប់តទៅ ។ ធានាថា វានឹងក្លាយជាបទពិសោធថ្មីមួយដែលមិនអាចបំភ្លេចបាន!
