×

វ័យ ៥០ឆ្នាំ និងកូនៗធំពេញកំលោះហើយតែតួស្រី ផាន់ម៉ៃ នៅតែក្មេងស្អាតជាងវ័យដដែល

ថៃ៖ Nusba Punnakanta គឺជាតារាជើងចាស់ល្បីមួយរូបដែលអ្នកគាំទ្រភាគច្រើនស្គាល់តាមរយៈឈ្មោះ ផាន់ម៉ៃ ជាតួឯកស្រីក្នុងរឿង “ព្រៃភ្នំជំរុំស្នេហ៍” ដែលជាភាពយន្តមួយនេះធ្លាប់ទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។

រំលងទៅអស់រយៈពេលយូរឆ្នាំហើយក៏ពិតមែនប៉ុន្តែ Nusba នៅតែស្រស់ស្អាតក្មេងជាងវ័យស្ទើរមិនប្រែប្រួលសោះ ដែលគិតមកទល់ពេលនេះនាងមានវ័យ ៥០ឆ្នាំហើយ និងមានកូនប្រុស ២នាក់ធំពេញវ័យមានរូបរាងស្រស់សង្ហាខ្លាំងផងដែរ។

គួរបញ្ជាក់ដែរថា រឿងភាគ “វិវាទស្នេហ៍វគ្គ២” កំពុងចាក់ផ្សាយនៅ CTN រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ៦-៧ល្ងាចក៏មានវត្តមាន Nusba ដែរ។

បើទោះជាមានវត្តមានតារាជំនាន់ក្រោយរះឡើងព្រោងព្រាតប៉ុណ្ណាក៏ដោយ ក៏រលកក្រោយមិនអាចច្រានរលកមុខរូបនេះបានឡើយ ព្រោះប្រជាប្រិយភាពរបស់ Nusba នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រច្រើនដដែល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង