×

មិនខ្វល់កំពុងក្រងស្បង់ចីពរ ព្រះសង្ឃថៃប៉ុន្មានអង្គនាំគ្នាលេងល្បែងចាក់ខ្លាឃ្លោកធ្វើមិនដឹង

ថៃ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា នេះអ្នកនិយមលេងបណ្តាញសង្គមនៅថៃកំពុងផ្ទុះកំហឹងជាខ្លាំងក្រោយរូបភាពព្រះសង្ឃប៉ុន្មានអង្គនាំគ្នាចូលរួមលេងល្បែងស៊ីសងចាក់ខ្លាឃ្លោកទាំងកំពុងក្រងស្បង់ចីពរ ជាហេតុធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមនាំគ្នាចូល Comments រិះគន់មិនសំចៃមាត់។

យោងតាមការចុះផ្សាយដោយព័ត៌មាន Khaosod ព្រះសង្ឃដែលបានចូលរួមលេងល្បែងស៊ីសងនោះមកពីវត្តដ៏ល្បីមួយក្នុងខេត្តឈៀងរ៉ៃ។ ជាមួយគ្នានេះដែរ មតិមហាជនមួយចំនួនបានទទូចសុំឱ្យប៉ូលិសចាប់ខ្លួនព្រះសង្ឃដែលមានវត្តមានក្នុងវង់ល្បែងស៊ីសងនោះ ដោយពួកគេថែមទាំងបានសុំឱ្យក្រសួងធម្មការ និងសាសនាមានចំណាត់ការលើរឿងមួយនេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង