×

Lisa ត្រូវបានអ្នករិះគន់មួយចំនួនឱ្យនាងចាកចេញពីវិស័យ Kpop បន្ទាប់ពីនាងផុសរូបភាពក្នុងកម្មវិធី Crazy Horse strip bar

កម្សាន្ត៖ ពីតារាដែលមានការស្រលាញ់ពេញចិត្តពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោក ប៉ុន្តែគ្រាន់តែ Lisa សម្តែងនៅ Crazy Horse strip bar ភ្លាមមតិរិះគន់ភ្លូកទឹកភ្លូកដីទៅលើរូបភាពដែលនាងបានផុសនៅគណនី IG ដោយសារសម្លៀកបំពាក់របស់នាងមានភាពសិចស៊ីខ្លាំងពេក។

មតិមិនពេញចិត្តនេះបានលើកឡើងថា ក្នុងនាមនាងជាតារា Kpop លំដាប់ពិភពលោកដែលមានអ្នកគាំទ្រតាំងពីក្មេងតូចៗ ដូចនេះការផុសរូបសិចស៊ីបែបនេះមិនល្អចំពោះអ្នកគាំទ្រវ័យក្មេងរបស់នាងឡើយ។ ជាក់ស្តែងសម្លៀកបំពាក់ដែលបានស្លៀកសម្តែងក្នុងកម្មវិធីនោះជាឈុតដែលមានបិទបាំងតែបន្តិចបន្តួចប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា ចំណុចមួយនេះធ្វើឱ្យមហាជនមួយចំនួនស្នើឱ្យនាងដកខ្លួនចេញពីវិស័យ Kpop ផងដែរ។ ជាមួយគ្នានេះ ការសម្តែងនៅ Crazy Horse strip bar តារាស្រីរូបនេះមិនបានពិភាក្សាជាមួយនឹង YG ឡើយ ដែលនេះកំពុងត្រូវបានគេសង្ស័យដូចពាក្យចចាមអារ៉ាមថា នាងមិនមានគម្រោងចុះបន្តកុងត្រាថ្មីជាមួយ YG ឡើយ ផ្ទុយទៅវិញនាងនឹងចុះកិច្ចសន្យាជាមួយក្រុមហ៊ុននៃប៉ែកអឺរ៉ុបវិញម្តង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង