×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត
  2. យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz
  3. ត្រឹមតែម្ហូប១ចាន អាចប្រែក្លាយជោគវាសនារបស់អ្នកជារៀងរហូត! ចូលរួមដាក់ពាក្យជាមួយ MasterChef រដូវកាលទី៤ នាចុងសប្ដាហ៍នេះ
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia
  5. កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

សម្បកក្រៅមើលទៅគ្រួសារ Will Smith មានសុភមង្គលណាស់ តែការពិតប្តីប្រពន្ធមួយនេះរស់នៅបែកគ្នា ៧ឆ្នាំហើយ

អាមេរិក៖ រំឮកទៅកាលពីឆ្នាំ ២០២២ ក្រោយតារាសម្តែង Will Smith បានទះតារាកំប្លែង Chris Rock នៅលើឆាកប្រគល់ពានរង្វាន់អូស្កាដោយសារតារាកំប្លែងរូបនេះបានយក Jada Pinkett Smith អត់សក់មកនិយាយលេងលើឆាក។

ទ្រាំមិនបាន Will Smith បានឡើងទៅទះតារាកំប្លែងរូបនេះនៅលើឆាកធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះទង្វើរបស់ Will កាលណោះ។ ក្រោយរងពាក្យរិះគន់ថាមិនស័ក្តសមជាតារាដែលទទួលបានពានរង្វាន់អូស្កា ទីបំផុតគ្រប់យ៉ាងត្រូវបានលាតត្រដាងដោយសារ Jada មានជំងឺជាប់ និងធ្វើឱ្យសក់របស់នាងជ្រុះខ្លាំងទើបនាងសម្រេចចិត្តកោរសក់បែបនេះ។

 

ទង្វើ ក៏ដូចជាក្តីស្រលាញ់ និងការការពារ Will បែបនេះហើយទើបមិនមាននរណាគិតដល់ឡើយថា ការពិតប្តីប្រពន្ធមួយគូនេះបានរស់នៅបែកគ្នារយៈពេល ៧ឆ្នាំមកហើយ ប៉ុន្តែមូលហេតុដែលធ្វើឱ្យអ្នកទាំង ២រក្សារឿងមួយនេះជាសម្ងាត់ដោយសារមិនទាន់ត្រៀមខ្លួនរួចរាល់ និងចង់ព្យាយាមផ្សះផ្សាទំនាក់ទំនងដែលបានសាងឡើងរួមគ្នារយៈពេល ២៦ឆ្នាំមកនេះ។

 

Jada បានសន្យាជាមួយ Will ថា ការរស់នៅបែកគ្នានេះមិនមែនបានន័យថាចែកផ្លូវគ្នាឡើយ ប៉ុន្តែនេះគ្រាន់តែចង់ផ្តល់សេរីភាពឱ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ។ ទោះជាយ៉ាងណាតារាល្បីឈ្មោះទាំង ២នេះមិនបានបញ្ជាក់បញ្ហាដែលធ្វើឱ្យចំណងអាពាហ៍ពិពាហ៍មួយនេះមានការរង្គោះរង្គើឡើយ។ គួរបញ្ជាក់ដែរថា ដោយសារជារឿយៗ គ្រួសាររបស់ Will តែងចូលរួមក្នុងកម្មវិធីជុំគ្នាទើបធ្វើឱ្យគ្រប់គ្នាយល់ថា ពួកគេមានក្តីសុខពោរពេញដោយសុភមង្គលធម្មតា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង