×

កូនកំលោះតបទៅមួយម៉ាត់ខ្លីតែខ្លឹម បន្ទាប់ពីភ្ញៀវចូលរួមពិធីមង្គលការខ្លួនសើចចំអកឱ្យកូនក្រមុំទម្ងន់ ២០០គីឡូក្រាម

ចិន៖ មុនដល់ថ្ងៃរៀបការ គូស្វាមីភរិយាមួយគូដែលខាងស្រីមានទម្ងន់ដល់ ២០០គីឡូក្រាមបានត្រៀមចិត្តរួចជាស្រេចក្នុងការប្រឈមនឹងពាក្យសម្តី និងក្រសែមើលងាយពីអ្នកចូលរួមដោយពួកគេទាំង ២បានយល់ច្បាស់ថា វានឹងកើតឡើងប្រាកដណាស់។

ពិធីមង្គលដែលបានប្រារព្ធឡើងនៅខេត្តជាំងស៊ូ ប្រទេសចិន បានក្លាយជាពិធីមង្គលមួយដែលធ្វើឱ្យកូនក្រមុំយំឥតស្រាកស្រាន្តបន្ទាប់ពីត្រូវគ្រប់គ្នាមើលងាយលើរូបរាងរបស់នាងដែលលើសគីឡូខ្លាំង។ ខណៈពេលដែលទ្រាំមើលភាពឈឺចាប់របស់ភរិយាមិនបាន កូនកំលោះក៏បាននិយាយមួយម៉ាត់ខ្លីតែខ្លឹមថា៖ “អ្នកទាំងអស់គ្នាត្រូវបានអញ្ជើញឱ្យមកជូនពរពួកយើង មិនមែនអញ្ជើញមកដើម្បីសើចចំអកឱ្យភរិយារបស់ខ្ញុំឡើយ”។

កូនកំលោះបាននិយាយបន្ថែមទៅកាន់បរិយាកាសដ៏ស្ងប់ស្ងាត់ទៀតថា នៅពេលសម្រេចចិត្តនឹងរៀបការលោកបានប្រឈមនឹងការជំទាស់ពីមនុស្សជុំវិញខ្លួនជាច្រើន ថែមទាំងទទួលបានសំណួរថា៖ “តើលោកធ្វើដើម្បីប្រាក់ឬយ៉ាងណា”?

ចុងក្រោយអ្វីដែលកូនកំលោះបានបង្ហាញចិត្តស្មោះរបស់ខ្លួនទៅកាន់ភ្ញៀវដែលបានចូលរួមថា “ខ្ញុំស្រលាញ់នាងដោយចិត្តស្មោះ មិនមាននរណាអាចយល់ពីការខិតខំប្រឹងប្រែងរបស់ពួកយើងបានឡើយទម្រាំតែយើងដើរដល់ចំណុចនេះ។ មិនថានាងធាត់ ស្គម ស្អាត អាក្រក់ មាន ឬ ក្រឡើយ ដរាបណាអារម្មណ៍យើង ២នាក់មានចំពោះគ្នា នោះគ្មានបញ្ហាអ្វីនឹងចោទឡើយ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង