លោក ហ្សូណូ បានបង្ហើបពីអាថ៌កំបាំងមួយរបស់ដៃគូដ៏ជិតស្និទ្ធរបស់គាត់គឺលោក វង្ស ដារ៉ារតនា ដោយប្រាប់ទៅកាន់ពិធីករ ពិធីការិនីនៃកម្មវិធី Bond for More Cambodia Night កាលពីថ្ងៃសុក្រកន្លង។ នោះគឺជាចំណុចអាក្រក់របស់លោកដារ៉ារតនា ដែលគ្រប់គ្នាមិននឹកស្មានដល់។
ឆ្លើយតបនឹងសំណួររបស់លោកយ៉ារ៉ូ លោកហ្សូណូ បានបង្ហើបដោយមិនលាក់លៀមថា ចំណុចអាក្រក់របស់លោក ដារ៉ារតនា គឺចូលចិត្តលាយទឹកជ្រលក់យូរ ហើយលោកហ្សូណូបានឱ្យដឹងថា បន្ទាប់ពីសម្រាកពីការងារ ឬពេលទំនេរ កីឡាដែលលោកចូលចិត្តលេងគឺកីឡាវាយសី។
Bond for More Cambodia Night គឺជាកម្មវិធីតន្ត្រីដ៏ពិសេសមួយ ដែលមានការអញ្ជើញចូលរួមពីតារាកិត្តិយសល្បីៗ នៅក្នុងប្រទេសកម្ពុជា ដើម្បីសម្តែងក្នុងស្ទីលបែបអាខូស្ទិក ដោយពួកគាត់ត្រូវបានតម្រូវឱ្យបកស្រាយបទចម្រៀងដ៏ពេញនិយម ដោយច្រៀងទោល និងច្រៀងជាគូយ៉ាងស៊ីចង្វាក់គ្នា និងប្រកបដោយភាពស្និទ្ធស្នាល។
មិនត្រឹមតែទទួលបាននូវអារម្មណ៍លន្លង់លន្លោចតាមចម្រៀងប៉ុណ្ណោះទេ ទស្សនាកម្មវិធី Bond for More Cambodia Night បងប្អូនថែមទាំងទទួលបាននូវភាពសប្បាយរីករាយពីការជជែកពីនេះពីនោះរវាងតារាកិត្តិយសរបស់យើងជាមួយនឹងលោក យ៉ារ៉ូ ពូណម កញ្ញា សុភ័ក្រ កុសុមៈ ដែលជាពិធីករ ពិធីការិនីមានវោហាសព្ទចាក់ទឹកមិនលិចថែមទៀតផង។
ដូច្នេះសម្រាប់បងប្អូនដែលពុំបានទស្សនាកម្មវិធី Bond for More Cambodia Night កាលពីសប្ដាហ៍មុន អាចចូលទៅទស្សនាបានតាមរយៈ Link ខាងក្រោមនេះ៖