កម្សាន្ត៖ Dilraba Dilmurat ដែលបានក្លាយជាតារាសម្តែងស្រីដ៏មានប្រជាប្រិយភាពម្នាក់អាចក្តោបបានតំណែងតួឯកក្នុងភាពយន្តជាច្រើនកន្លងមក កំពុងធ្វើឱ្យមហាជននាំគ្នាសង្ស័យថានាងបានរៀបការស្ងាត់ៗបន្ទាប់ពីឃើញលិខិតអញ្ជើញរបស់ Dior ដែលបានអញ្ជើញនាងឱ្យចូលរួមកម្មវិធីនៅទីក្រុងប៉ារីសបានហៅនាងថា “Madame”។
គ្រប់គ្នាបានចាប់អារម្មណ៍ថា ក្នុងលិខិតអញ្ជើញរបស់ Jisoo ដែលជាទូតសុឆន្ទៈរបស់ម៉ាកយីហោល្បីមួយនេះហៅតារាស្រីរូបនេះថា “Mademoiselle” សំដៅលើស្ត្រីមិនទាន់មានគ្រួសារ រីឯក្នុងលិខិតអញ្ជើញរបស់ Dilraba Dilmurat ឯណោះវិញបានហៅនាងថា “Madame” ដែលពាក្យមួយនេះសំដៅលើស្ត្រីដែលបានរៀបការរួច។
គួរបញ្ជាក់ដែរថា កន្លងមកក៏ធ្លាប់ផ្ទុះពាក្យចចាមអារ៉ាមថា Dilraba Dilmurat មានផ្ទៃពោះជាមួយនឹងតារាប្រុស Huang Jingyu ខណៈតារាស្រីរូបនេះត្រូវបានចាប់អារម្មណ៍ថានាងតែងស្លៀកសម្លៀកបំពាក់រលុងៗ និងមិនសូវបង្ហាញខ្លួននៅទីសាធារណៈឡើយ។ រហូតមកដល់ពេលនេះនៅពេលដែលលិខិតអញ្ជើញរបស់ Dior បានបង្ហាញឡើងបែបនេះទៀតធ្វើឱ្យមហាជនចាប់អារម្មណ៍ និងនាំគ្នាជជែកវែកញែកបែកផ្សែង៕