×

នេះហើយទិដ្ឋភាពបុណ្យ ៧ថ្ងៃដែល ស្រីអូន រៀបចំជូនឧកញ៉ា ឈាង រ័ត្ន នៅវត្តវាលស្បូវ

ភ្នំពេញ៖ ខណៈពេលដែលបញ្ហាចម្រូងចម្រាសផ្ទៃក្នុងគ្រួសារ ស្រីអូន បានកើតឡើងរហូតមហាជនបានរិះគន់យ៉ាងខ្លាំងក្លាចោទប្រកាន់ថានាងមិនរវីរវល់ទៅបុណ្យប្តីរបស់ខ្លួននោះ ទីបំផុតនាងបានចេញមុខបញ្ជាក់ចម្ងល់មួយនេះថា នាងមិនអវត្តមានដូចពាក្យចោទប្រកាន់ឡើយ ការពិតនាងបានទៅចូលរួមដែរ តែគ្រួសារខាងស្វាមីនាងបានបណ្តេញនាងចេញមិនអនុញ្ញាតឱ្យចូលឡើយ។

យ៉ាងណាមិញ បញ្ហាគ្រួសារមួយនេះមិនទាន់ដោះស្រាយគ្នាដោយសន្តិវិធី ហើយក៏មិនមាននរណាម្នាក់ដឹងច្បាស់ឡើយថាមកពីកត្តាអ្វីទើបធ្វើឱ្យគ្រួសារទាំងសងខាងមានវិវាទដល់ថ្នាក់នេះ។ កាលៈទេសៈដែលកំពុងផ្ទុះបញ្ហាជាមួយគ្នានេះដែរ ស្រីអូន បានបញ្ជាក់ថា បើទោះជាគ្រួសារខាងស្វាមីរបស់នាងមិនអនុញ្ញាតឱ្យនាងទៅបុណ្យ ៧ថ្ងៃស្វាមីខ្លួនក៏នាងនឹងធ្វើដោយខ្លួនឯងដែលប្រារព្ធឡើងនៅរសៀលម៉ោង ៣ថ្ងៃទី១៦ ខែតុលា នេះដែរ។

ពិធីបុណ្យដែលបានប្រារព្ធឡើងនៅវត្តវាលស្បូវ កំពុងដំណើរការដោយទិដ្ឋភាពទាំងស្រុងមានការរៀបចំយ៉ាងសមរម្យដែលពិធីនឹងបន្តរហូតដល់ស្អែកព្រឹកថ្ងៃអង្គារ។ គួរបញ្ជាក់ដែរថា វីដេអូទុក្ខសោករបស់ ស្រីអូន ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមនាំគ្នាចែកចាយបន្តគ្នាដោយអ្នកមួយចំនួនយល់ថា គ្រាន់ជាឆាកល្ខោនសម្តែងរបស់នាងឱ្យមហាជនអាណិតប៉ុណ្ណោះ ខណៈអ្នកមួយចំនួនមានក្តីអាណិតដល់រូបនាងជាខ្លាំង។

ទាក់ទិននឹងបញ្ហាដែលគ្រប់គ្នារិះគន់ថានាងចិត្តដាច់មិនទៅបុណ្យសពប្តី ស្រីអូន ក៏បានទទូចសុំចិត្តអ្នកដែលមានវីដេអូពេលនាងទៅដល់ទីនោះតែគេត្រូវគ្រួសារខាងស្វាមីមិនឱ្យចូលនោះ ពេលនេះនាងបានបញ្ជាក់ហើយថា ខាងបុរី យល់ព្រមប្រគល់វីដេអូតាមរយៈកាមេរ៉ាសុវត្ថិភាពឱ្យនាងហើយផងដែរ៕

រូបភាព៖ Chanlakhena Chorn

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង