![]()
កូរ៉េខាងត្បូង៖ តារាសម្តែងល្បីឈ្មោះកូរ៉េ Song Joongki បានក្លាយជាពោះម៉ាយបន្ទាប់ពីលោក និង Song Hye Kyo សម្រេចបញ្ចប់ចំណងអាពាហ៍ពិពាហ៍នឹងគ្នាជាផ្លូវការ។ កន្លងទៅរយៈពេល ៤ឆ្នាំ Song Joongki បានចាប់ផ្តើមគ្រួសារថ្មីជាមួយនឹងអតីតតារាសម្តែង Katy Louise Saunder កាលពីដើមឆ្នាំ២០២៣ ដោយអ្នកទាំង ២ទទួលបានកូនប្រុសម្នាក់កាលពីអំឡុងខែ មិថុនា ផងដែរ។

សំងំសាងគ្រួសារដ៏មានសុភមង្គលជាមួយគ្នាអស់មួយរយៈ ពេលនេះ Song Joongki និង Katy កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីអ្នកទាំង ២បណ្តើរគ្នាចូលរួមក្នុងពិធីមង្គលការរបស់ប្អូនស្រីតារាប្រុសត្រកូល Song ធ្វើឱ្យគ្រប់គ្នាក្រលេកមើលពីភាពស័ក្តសមគ្នារវាងគូស្នេហ៍មួយនេះគ្រប់គ្នាតែម្តង។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺបើទោះជាក្នុងកម្មវិធីតែមួយយ៉ាងណាក៏ដោយ ប៉ុន្តែ Song Joongki នៅកៀកភរិយារបស់ខ្លួនជាប់ដូចរលកញីឈ្មោល មិនឃ្លាតពីគ្នាសូម្បីមូយជំហាន។ មិនត្រឹមតែប៉ុណ្ណោះ ក្រសែភ្នែកដែល Song Joongki សម្លឹងមើលទៅភរិយាកំពុងក្លាយជាទីចាប់អារម្មណ៍ពីសំណាក់មហាជនដែលទីបំផុតតួឯកប្រុសក្នុងរឿង “ម្ចាស់ព្រះអាទិត្យ” រូបនេះរកឃើញសុភមង្គលរបស់ខ្លួនពិតប្រាកដហើយ៕