កំពង់ស្ពឺ៖ តាមរយៈការចែករំលែកនៅលើបណ្តាញសង្គមតៗគ្នាជាច្រើនដើម្បីប្រកាសឱ្យគ្រប់គ្នាដែលមិនទាន់បានញ៉ាំនំអន្សម អាចទៅយកនៅវត្តត្រពាំព្នៅបានដោយខាងវត្តបានប្រកាសនៅហ្វេសបុកចែកអន្សម ក្រោយចំនួនដែលទទួលបានអំឡុងពេលរដូវកាលបុណ្យភ្ជុំបិណ្ឌដែលទើបបញ្ចប់ទៅមានចំនួនច្រើនលើសលប់។
នេះគឺជាពេលវេលាដ៏ល្អសម្រាប់អ្នកដែលកំពុងស្ថិតនៅភូមិស្នួល ឃុំអមលាំង ស្រុងថ្ពង ខេត្តកំពង់ស្ពឺ ស្រាប់អាចទៅយកនំអន្សមដោយសេរី។ ដោយឡែកតាមរយៈផេកដដែលក៏បានបញ្ជាក់ឱ្យមហាជនរូតរះផងដែរ ដោយសារចំនួននៅសល់កាន់តែតិចទៅៗផងដែរ៕