×

លោក ម៉ានិត និងកញ្ញា វ៉ាន់ នីឡា នឹងនាំអារម្មណ៍បងប្អូនទៅកាន់អតីតកាលដ៏រំភើបក្នុងកម្មវិធីថ្មីសន្លាងរបស់ MyTV

កម្មវិធីតន្ត្រីបែបអាឃូស្ទិកដ៏ថ្មីសន្លាង “Bond for More Cambodia Night” ឧបត្ថម្ភផ្តាច់មុខដោយ CAMBODIA PREMIUM DRAFT BEER នឹងពាំនាំអារម្មណ៍ទស្សនិកជនទៅកាន់ជំនាន់ចម្រៀងដ៏រំភើបរបស់លោក ម៉ានិត និងកញ្ញា វ៉ាន់ នីឡា នារាត្រីថ្ងៃសុក្រ ទី២០ ខែតុលា ចាប់ពីម៉ោង ៨យប់តទៅ។

ពិតណាស់ កាលពីជាង១ទសវត្សរ៍មុន បងប្អូនយើងទៅដល់ទីណាកន្លែងណា ក៏ឮតែបទចម្រៀងរបស់ដៃគូចាស់មួយគូនេះនៅតាមហាងកាហ្វេ ឬទីសាធារណៈនានាដែរ ប៉ុន្តែពេលវេលាយូរកន្លងផុតទៅ អ្នកទាំងពីរមានភាពមមាញឹកនឹងការងាររៀងៗខ្លួន ហើយមិនសូវបានជួបគ្នាដើម្បីបកស្រាយបទចម្រៀងរួមគ្នាដូចមុនឡើយ។ ហ្វេនៗរបស់ពួកគាត់ ច្បាស់ជាចង់ឃើញពួកគាត់ច្រៀងរួមគ្នាម្ដងទៀតហើយមែនទេ?

ដូច្នេះ MyTV មិនឱ្យការរង់ចាំរបស់បងប្អូនត្រូវខកបំណងឡើយ ដោយនៅក្នុងរាត្រីថ្ងៃសុក្រសប្ដាហ៍នេះ ពួកយើងបានអញ្ជើញលោក ម៉ានិត និងកញ្ញា វ៉ាន់ នីឡា ឱ្យពួកគាត់ឡើងមកបកស្រាយបទចម្រៀងទោលនិងរួមគ្នាយ៉ាងពីរោះរណ្ដំ នៅក្នុងកម្មវិធីតន្ត្រីបែបអាឃូស្ទិកដ៏ថ្មីសន្លាង “Bond for More Cambodia Night” ឧបត្ថម្ភផ្តាច់មុខពិសេសដោយ CAMBODIA PREMIUM DRAFT BEER អមជាមួយនឹងវត្តមានរបស់ពិធីករ ពិធីការិនីល្បីទាំងពីររូបគឺ លោក យ៉ារ៉ូ និងកញ្ញា សុភ័ក្រ កុសុមៈ រួមទាំងតារាកំប្លែងដ៏មានប្រជាប្រិយភាពប្រចាំប្រទេសកម្ពុជាគឺ ពូណម។

ផ្ទាំងទស្សនីយភាពកម្សាន្តចម្រុះ អមដោយបទចម្រៀងបែបអាឃូស្ទិកបែបនេះ គឺមានតែមួយគត់នៅក្នុងកម្មវិធី Bond for More Cambodia Night ។ ចាំមើលថាតារាកិត្តិយសទាំងពីរដួងមានបទចម្រៀងណាខ្លះ ដើម្បីមកចែកជូនបងប្អូនទស្សនិកជនបានស្ដាប់នៅក្នុងរាត្រីដ៏ពិសេសមួយនេះ។

សូមរង់ចាំទស្សនាកម្មវិធីនេះនៅលើកញ្ចក់ទូរទស្សន៍ MyTV និងទំព័រហ្វេសប៊ុក CAMBODIA BEER នារាត្រីថ្ងៃសុក្រ ទី២០ ខែតុលា ចាប់ពីម៉ោង ៨យប់តទៅ៕

ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង