![]()
ភ្នំពេញ៖ បវរកញ្ញាក្នុងកម្មវិធី Miss Grand Cambodia ២០១៩ ដេត ស្រីនាឌ ដែលមហាជនតែងនាំគ្នានិយាយថា ស្រីស្អាតរូបនេះមានមុខមាត់ស្រដៀងនឹងតារាសម្តែង ម៉ាក សែនសូនីតា ខ្លាំងប្រៀបដូចកូនភ្លោះកំពុងក្លាយជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រដោយគ្រប់គ្នាសង្កេតឃើញថា ស្រីស្អាតរូបនេះកាន់តែមានការតុបតែងខ្លួនស៊ិចស៊ីខ្លាំងឡើង គួបផ្សំបវរកញ្ញារូបនេះមានដងខ្លួនស្រឡូនចង្កេះមួយក្តាប់ផងនោះ បានធ្វើឱ្យ ដេត ស្រីនាឌ ទទួលបានការកោតសរសើរខ្លាំងពីសំណាក់មហាជន។

ជារឿយៗ ដេត ស្រីនាឌ បានផុសរូបបញ្ចេញសាច់ខ្នងម៉ដ្ឋរលោង សាច់ក្បាលពោះជាដើម ជាហេតុធ្វើឱ្យអ្នកគាំទ្របវរកញ្ញាវ័យក្មេងរូបនេះអត់ទ្រាំមិនសរសើរពីសម្រស់នាង ក៏ដូចជាការតុបតែងខ្លួនស៊ីវិល័យស័ក្តសមឥតខ្ចោះជាមួយវ័យរបស់នាងផងដែរ។ ចង់ដឹងថា ដេត ស្រីនាឌ ស្រស់ស្អាត និងស៊ិចស៊ីកម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕







