×

Toey Jarinphon សម្រេចចិត្តដើរចេញពីទ្រនំដែលជ្រករយៈពេល ៩ឆ្នាំដើម្បីធ្វើតារាឯករាជ្យវិញ

ថៃ៖ រយៈពេល ៩ឆ្នាំហើយដែលតារាសម្តែងស្រីរាងតូចល្អិត Toey Jarinphon បានជ្រកក្រោមប៉ុស្តិ៍លេខ ៣ ដែលរយៈពេលជាច្រើនឆ្នាំមកនេះ Toey បានសាងកេរ្តិ៍ឈ្មោះរហូតទទួលបានប្រជាប្រិយភាពគួរឱ្យចាប់អារម្មណ៍។ យ៉ាងណាមិញ ដល់ពេលវេលាដែល Toey បានសម្រេចចិត្តបញ្ចប់កុងត្រាជាមួយទ្រនំចាស់ហើយដោយនាងប្តូរមកធ្វើជាតារាឯករាជ្យវិញម្តង។

តាមបទសម្ភាសដែលតារាស្រីរូបនេះបានឱ្យដឹងថា នាងបានចំណាយពេលយ៉ាងយូរក្នុងការសម្រេចចិត្ត ទោះជាយ៉ាងណាចុងក្រោយ Toey ទទួលបានចម្លើយពីខ្លួនឯងហើយដោយនាងចង់ផ្តល់ឱកាសឱ្យខ្លួនឯងបានធ្វើការជាមួយក្រុមការងារទូលំទូលាយជាងនេះ។ យ៉ាងណាក៏ដោយ Toey បានបញ្ជាក់ថា ទ្រនំចាស់របស់នាងបានផ្តល់ភាពកក់ក្តៅ ក្តីស្រលាញ់ និងឱកាសដែលជាមូលហេតុធ្វើឱ្យនាងពិបាកសម្រេចចិត្តជាមួយនឹងកុងត្រាជាមួយប៉ុស្តិ៍លេខ ៣នេះជាខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះ ការសម្រេចចិត្តធ្វើជាតារាឯករាជ្យ Toey ក៏អាចត្រលប់មកទ្រនំចាស់ដើម្បីធ្វើការជាមួយគ្នាពេលក្រោយផងដែរ ប៉ុន្តែខណៈពេលនេះ Toey បានប្រកាសជាផ្លូវការថានាងជាតារាឯករាជ្យដែលគ្រប់គ្នាអាចហៅនាងថតបានគ្រប់ពេល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង