×

កូនក្រមុំវ័យ ៤៣ឆ្នាំចេញថ្លៃបណ្ណាការរៀបការជាមួយកូនកំលោះវ័យ ២៣ឆ្នាំកំពុងត្រូវមហាជននាំគ្នាខ្សឹបខ្សាវ

ចិន៖ ពិធីមង្គលការមួយដែលកំពុងត្រូវបានមហាជននាំគ្នាខ្សឹបខ្សាវពេញបណ្តាញសង្គមដោយសារទឹកមុខកូនកំលោះហាក់មិនពេញចិត្តនឹងពិធីរបស់ខ្លួនមួយនេះឡើយ។ ក្រលេកទៅមើលគម្លាតអាយុរបស់គូស្វាមីភរិយាមួយនេះវិញឃើញថា កូនកំលោះទើបមានវ័យ ២៣ឆ្នាំប៉ុណ្ណោះ រីឯកូនក្រមុំវិញមានវ័យ ៤៣ឆ្នាំទៅហើយ។


តាមការបញ្ជាក់ពីឪពុកម្តាយខាងប្រុស កូនប្រុសរបស់ខ្លួនទើបមានវ័យ ២៣ឆ្នាំ និងទម្ងន់ ៥៥គីឡូក្រាម រីឯកូនក្រមុំវិញមានវ័យ ៤៣ឆ្នាំ និងទម្ងន់ ១៤០គីឡូក្រាម។ គួរបញ្ជាក់ថា គ្រួសារខាងកូនកំលោះមានជីវភាពក្រីក្រណាស់ ដូចនេះក្នុងពិធីទាំងមូលគឺខាងស្រីជាអ្នកចេញទាំងអស់ថែមទាំងប្រគល់ថ្លៃបណ្ណាការដល់ខាងប្រុសប្រមាណជាង ១ម៉ឺនដុល្លារទៀតផង។


គូស្វាមីភរិយាមួយនេះត្រូវបានអ្នកនិយមលេងបណ្តាញសង្គមនាំគ្នាជជែកលើប្រធានបទនេះបែកផ្សែងដោយអ្នកខ្លះមានក្តីអារម្មណ៍កូនកំលោះដែលយល់ព្រមរៀបការទាំងទឹកមុខមិនរីករាយបែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង