×

ខ្លួនប្រុសទេតែរឿងក្នុងចង្ក្រានចេះគ្រប់សព្វ! សប្ដាហ៍នេះលោក បាហ្វីដូ ថានឹងផ្ដួលគូប្រកួតលើសង្វៀនធ្វើម្ហូបក្នុងកម្មវិធី Chef Race By IZE ឱ្យបាន

ក្នុងកម្មវិធី Chef Race By IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ បុរសដែលមានរហស្សនាមថា ប៊ីចេង២០០គ្រាប់ លោក បាហ្វីដូ ដែលល្បីក្នុងបណ្ដាញសង្គមតិកតុកតាមរយៈវីដេអូធ្វើម្ហូបរបស់គាត់ បានអះអាងថាត្រូវតែយកឈ្នះនៅក្នុងកម្មវិធីប្រកួតធ្វើម្ហូប Chef Race By IZE ដើម្បីការពារតំណែងម្ចាស់ជ័យលាភីប្រចាំសប្ដាហ៍សម្រាប់ក្រុម Cambodia ដែលបានឈ្នះចំនួន ៤សប្ដាហ៍មកហើយ។

ប្រុសស្អាត បាហ្វីដូ មានដើមកំណើតនៅប្រទេសចិន ហើយគាត់បានមករស់នៅកម្ពុជាយូរឆ្នាំដែរហើយ។ គាត់ក៏ជាចុងភៅម្នាក់ផងដែរ ដោយអាចចម្អិនបានទាំងម្ហូបខ្មែរ និងម្ហូបចិន។ ជាមួយបទពិសោធក្នុងផ្ទះបាយយូរឆ្នាំនេះ បាហ្វីដូ ថានឹងប្រើប្រាស់បទពិសោធនិងភាពច្នៃប្រឌិតរបស់គាត់ក្នុងការចម្អិនម្ហូប ដើម្បីបង្កើតជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ជូនប្រជាជនខ្មែរឱ្យបានឃើញនិងបានភ្លក់ នៅក្នុងកម្មវិធី Chef Race By IZE នៅសប្ដាហ៍នេះ។ ចាំមើលថាតើក្រុមរបស់គាត់នឹងចាប់ឆ្នោតបានមុខម្ហូបខ្មែរអ្វី ដើម្បីយកមកប្រកួតជាមួយក្រុមពីរទៀតនោះ?

ការប្រកួតនេះ ក៏តម្រូវឱ្យ បាហ្វីដូ សហការជាមួយលោក សុខ បុណ្យព្រះជន្ន ដែលជាចុងភៅអាជីព ដើម្បីប្រកួតជាមួយក្រុមរបស់កញ្ញា ឡេង ឡេង ដែលត្រូវជាដៃគូរបស់លោក ទីវ រស្មី នៅក្នុងក្រុម IZE និងក្រុមរបស់លោក ជាតិ ណាស់អូប៉ា ជាមួយចុងភៅ ចំរើន ចំណាន ដែលក្រុមទាំងពីរសុទ្ធសឹងតែមានថ្វីដៃក្នុងការចម្អិនម្ហូបមិនណយដែរ។

តោះចាំអ៊ុតមើលទាំងអស់គ្នាណា៎ ថាតើ បាហ្វីដូ អាចយកឈ្នះក្រុម២ផ្សេងទៀតបានឬអត់? ចង់ដឹងច្បាស់ កុំភ្លេចទស្សនាកម្មវិធីប្រកួតធ្វើម្ហូប Chef Race By IZE នាថ្ងៃសៅរ៍ ទី២១ ខែតុលា វេលាម៉ោង ១១ព្រឹករហូតដល់ ១២ថ្ងៃត្រង់ នៅលើកញ្ចក់ទូរទស្សន៍ CTN ឬតាមទំព័រហ្វេសប៊ុក Chef Race By IZE តែមួយគត់!

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង