×

មិនដឹងខ្លួនថាកំពុងបំពានច្បាប់ តារាល្បីវៀតណាមម្នាក់បង្ហោះវីដេអូជិះម៉ូតូធំព្រលែងដៃទីបំផុតត្រូវជាប់ឃុំ ៣ខែ

វៀតណាម៖ ជាតារាសម្តែង និងជាតារាបង្ហាញម៉ូតល្បីឈ្មោះម្នាក់ក្នុងប្រទេស Ngoc Trinh បានថតវីដេអូជិះម៉ូតូធំព្រលែងដៃ និងផុសនៅលើបណ្តាញសង្គមរបស់នាងដោយមិនបានដឹងខ្លួនថាកំពុងបំពុលសង្គមឡើយ ភ្លាមៗតារាស្រីវ័យ ៣៤ឆ្នាំរូបនេះត្រូវបានប៉ូលិសនាទីក្រុងហូជីមិញចុះធ្វើអន្តរាគមន៍ដល់ផ្ទះដែលទីបំផុត Ngoc Trinh ត្រូវបានឃុំខ្លួនរយៈពេល ៣ខែគិតចាប់ពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ទៅ និងពិន័យជាប្រាក់ជាង ១៧លានដុងថែមទៀតផង។


Ngoc Trinh បានឱ្យដឹងថា នាងមិនដឹងឡើយថា ទង្វើដែលនាងបានធ្វើនាំឱ្យប៉ះពាល់ដល់សង្គម និងច្បាប់ធ្ងន់ធ្ងរបែបនេះឡើយ នាងគិតថាទាំងខ្លួន និងក្រុមការងារមួយចំនួនធ្វើនេះដើម្បីជាការកម្សាន្តប៉ុណ្ណោះ។ គួរបញ្ជាក់ដែរថា Tran Xuan Dong ដែលជាបុគ្គលផ្តល់គំនិតឱ្យ Ngoc Trinh ជិះម៉ូតូធំមួយនេះក៏កំពុងត្រូវបានប៉ូលិសតាមស៊ើបអង្កេតដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង