×

ឈុំ ចាន់ដារ៉ា តារាសម្តែងស្រីជំនាន់ក្រោយស្អាតប្លែកជាងមុនមើលសឹងមិនស្គាល់

ភ្នំពេញ៖ បន្ទាប់ពីបានក្លាយជាតួអង្គសម្តែងក្នុងរឿងភាគខ្មែរ “នគរមាស” ដែលធ្លាប់ចាក់ផ្សាយនៅស្ថានីយទូរទស្សន៍ CTN កន្លងមក ធ្វើឱ្យតារាសម្តែងជំនាន់ក្រោយ ឈុំ ចាន់ដារ៉ា ចាប់ផ្តើមទទួលបានប្រជាប្រិយភាពដោយមានការគាំទ្រពីសំណាក់យុវវ័យ និងឱកាសការងារជាបន្តបន្ទាប់នៅលើវិថីសិល្បៈ។


ជាតារាស្រីដែលមានអត្តចរិតសុភាពរមទម្យ និងនិយមតុបតែងខ្លួនបែបស្រគតស្រគំ បែរពេលនេះតារាស្រីវ័យក្មេងរូបនេះបានផ្លាស់ប្តូរការតុបតែងខ្លួនខុសពីមុនដាច់ដ្បិតពេលនេះ ឈុំ ចាន់ដារ៉ា បានផ្លាស់ប្តូរការលេងខ្លួនពីនារីបែបស្រគតស្រគំមកសិចស៊ីបន្តិចម្តងៗទៅវិញ។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺរូបសម្រស់របស់តារាស្រី ឈុំ ចាន់ដារ៉ា កាន់តែស្រស់ស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីបានកែសម្ជស្សត្រង់ច្រមុះឱ្យមានខ្ទង់ខ្ពស់ជាងមុនដើម្បីឱ្យសក្តិសមជាមួយទម្រង់មុខទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ ឈុំ ចាន់ដារ៉ា បានបន្ថែមការពត់តម្រង់ធ្មេញឱ្យត្រង់ស្អាត ជាហេតុធ្វើឱ្យសម្រស់តារាស្រីដែលកំពុងទទួលបានប្រជាប្រិយភាពរូបនេះប្លែកមើលមិនចង់ស្គាល់ផងដែរ។ ចង់ដឹងថា ឈុំ ចាន់ដារ៉ា ស្រស់ស្អាត និងប្លែកដល់កម្រិតណាតោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង